បរទេស ៖ សហភាពអឺរ៉ុប បានចុះបញ្ជីខ្មៅរដ្ឋមន្ត្រី ទើបឡើងកាន់តំណែងថ្មី របស់ស៊ីរីចំនួន៤រូប ដោយការដាក់ទណ្ឌកម្ម លើពួកគេ ពីបទបន្តឲ្យមានវិបត្តិ នៅក្នុងប្រទេសមជ្ឈិមបូព៌ា នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្រុមប្រឹក្សាអឺរ៉ុប បានព្រមព្រៀងគ្នានៅថ្ងៃចន្ទសប្ដាហ៍នេះ ដាក់ទណ្ឌកម្មរដ្ឋមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង និងការពារអតិថិជន លោក Amr Salem និងរដ្ឋមន្ត្រីព័ត៌មាន លោក Boutros al-Hallaq រដ្ឋមន្ត្រីក្រសួងការងារនិងកិច្ចការសង្គម លោក និងរដ្ឋមន្ត្រីក្រសួង ការបរទេស លោក Mohammad Seifeddine ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីទាំងអស់នោះ គឺត្រូវបានតែងតាំងឲ្យកាន់តំណែង នៅក្នុងខែសីហា ហើយនឹងចូលមកក្នុង បញ្ជីទណ្ឌកម្មសហភាពអឺរ៉ុប ជំនួសអ្នកដែលកាន់ តំណែងនោះពីមុន ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយដូច្នេះថា “គោលដៅនៃទណ្ឌកម្មសហភាពអឺរ៉ុបនោះ គឺដើម្បីដាក់សម្ពាធ លើរបបស៊ីរី ឲ្យបញ្ឈប់ការគាប់សង្កត់ និងចរចាដំណោះស្រាយ នយោបាយយូរអង្វែង ចំពោះវិបត្តិស៊ីរី ស្របទៅតាមសេចក្តី សម្រេចលេខ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ” ៕ ប្រែសម្រួល៖ប៉ាង កុង