ព័ត៌មានអន្តរជាតិ

យន្តហោះមួយគ្រឿង ជាប់នៅក្រោមស្ពាន បង្កការស្ទះចរាចរណ៍ នៅទីក្រុង Durgapur របស់ឥណ្ឌា

ញូដេលី៖ កាលពីដើមឆ្នាំនេះវីដេអូ នៃយន្ដហោះមួយគ្រឿង បានជាប់នៅក្រោមស្ពានមួយ នៅប្រទេសចិន បានលេចចេញ តាមអ៊ិនធរណិត។ មានសេចក្តីរាយការណ៍មកថា អ្នកបើករថយន្តដឹកទំនិញ បានបន្ធូរខ្យល់កង់ឡានដើម្បី អាចដឹកយន្ដហោះឆ្លងកាត់ក្រោមស្ពាន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា យ៉ាងណាក៏ដោយ នៅប្រទេស ឥណ្ឌាវិញ មិនមែនជាឡានក្រុង ឬរថយន្តដឹកទំនិញ ដែលនាំអោយមានការ កកស្ទះចរាចរណ៍នៅក្នុងទី ក្រុងឧស្សាហកម្ម Durgapur របស់រដ្ឋ West Benga ឥណ្ឌាកាលពីព្រឹកថ្ងៃអង្គារនោះទេ ប៉ុន្តែវាជាយន្តហោះនៅលើឡានដឹកទំនិញ ដែលបានជាប់នៅក្រោមស្ពានដែលបង្កើត អោយមានភាពវឹកវរសំរាប់អ្នកដំណើរ។

រថយន្ដដែលដឹកយន្ដហោះ ដែលត្រូវគេបោះបង់ចោលរបស់ឥណ្ឌា បានជាប់នៅក្រោមស្ពានហើយកិច្ចប្រឹងប្រែងនៅតែបន្ត ដើម្បីយកយន្តហោះនោះចេញពីក្រោមស្ពាន។

កាសែត The Times of India បានដកស្រង់ប្រភពព័ត៌មានបាននិយាយថា យន្តហោះនេះត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០០៧ ហើយបានដកខ្លួនចេញពីសេវាកម្មហោះហើរនៅឆ្នាំ ២០១៨ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top