ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៧នាក់ទៀត តាមលទ្ធផលតតេស្ត PCR ជាសះស្បើយចំនួន៤០នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់អត់បានចាក់វ៉ាក់សាំង ។
ក្នុងនោះ ឆ្លងក្នុងសហគមន៍៣២នាក់ និងករណីនាំចូលពីបរទេសចំនួន៥នាក់។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃ២១ វិច្ឆិកា កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៩០៤នាក់ ជាសះស្បើយចំនួន ១១៦ ២៨៦នាក់ និងស្លាប់ចំនួន ២ ៩០៥នាក់៕