ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង បញ្ជាក់ថា ចិនតែងតែជាអ្នកជិតខាងដ៏ល្អ មិត្ដល្អ និងដៃគូល្អរបស់អាស៊ាន

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនគឺជា និងតែងតែជាអ្នកជិតខាងដ៏ល្អ មិត្តល្អ និងដៃគូដ៏ល្អរបស់អាស៊ាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូនៅព្រឹកថ្ងៃចន្ទនេះ។

លោក ស៊ី បានបញ្ជាក់សារជាថ្មីថា ប្រទេសចិននឹងយកអាស៊ានជាអាទិភាពខ្ពស់ក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ខ្លួន គាំទ្រយ៉ាងមិនងាករេ ដល់ការរួបរួមអាស៊ាន និងការកសាងសហគមន៍អាស៊ាន គាំទ្រដោយឥតងាករេ នូវភាពជាកណ្តាលរបស់អាស៊ានក្នុងស្ថាបត្យកម្មក្នុងតំបន់ និងគាំទ្រអាស៊ាន ក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការតំបន់ និងអន្តរជាតិ៕

ដោយ ឈូក បូរ៉ា

To Top