នយោបាយ

វិភាគ ៖ ការរួមសុខរួមទុក្ខជាមួយគ្នា ប្រទេសចិន និងអាស៊ាន មុខជានឹងបង្កើត ការអភិវឌ្ឍ និងវិបុលភាព កាន់តែធំជាមិនខាន

“យើងបានប្រកាសជាផ្លូវការថា នឹងបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន ។ ” នៅថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួបទី ៣០ នៃការបង្កើតទំនាក់ទំនង សន្ទនារវាងប្រទេសចិន និងអាស៊ាន តាមប្រព័ន្ធវីដេអូ នៅក្រុងប៉េកាំង ព្រមទាំងបានប្រកាសសេចក្តី សម្រេចចិត្ត ដ៏សំខាន់ ពោលខាងលើនេះ ។ ដូច្នេះ កិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ាន ដែលបានដំណើរការ អស់រយៈពេល ៣០ ឆ្នាំទទួលបាននិមិត្តសញ្ញាថ្មីមួយ ប្រការនេះនឹងនាំមកនូវជីវភាព រស់នៅកាន់តែល្អបវរ ដល់ប្រជាជនចំនួនជាង ២ ពាន់លាននាក់នៃប្រទេសចំនួន ១១ ។

ថ្លៃងក្នុងសុន្ទរកថា លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងអាស៊ាន ដែលទទួលបានក្នុង ៣០ ឆ្នាំកន្លងទៅនេះ មិនគ្រាន់តែមកពីភាគី ទាំងពីរមានល័ក្ខខ័ណ្ឌ ពិសេស ដូចជា មានទីតាំងភូមិសាស្ត្រជិតគ្នា និងការតភ្ជាប់គ្នាវប្បធម៌ មនុស្សជាតិ ប៉ុណ្ណោះទេ ថែមទាំងក៏មិនឃ្លាត ពីការដែលភាគីយើងទាំងពីរដើរ ស្របនឹងចរន្តអភិវឌ្ឍន៍ ក្នុងយុគសម័យ ហើយបានធ្វើការជ្រើសរើស ដ៏ត្រឹមត្រូវ ក្នុង ប្រវិត្តសាស្ត្រផងដែរ ។ ពោលគឺ ទី ១ គោរពគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់ ក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។ ទី ២ ធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាព ។ ទី ៣ ជួយយក អាសាគ្នា ទៅវិញទៅមក អនុវត្តជាក់ស្តែង នូវទស្សនៈស្តីពីជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក និងបរិយាប័ន្ន ។ ទី ៤ ភាពរិយាប័ន្ននិងរៀនសូត្រពីគ្នា រួមគ្នាកសាងតំបន់ដែលមានភាពបើកទូលាយ ។

លោកXi Jinping បានថ្លែងទៀតថា បទពិសោធន៍ដ៏មានតម្លៃក្នុង រយៈពេល ៣០ ឆ្នាំជាទ្រព្យសម្បត្តិរួម របស់ប្រទេស ចិន និងអាស៊ាន ហើយបានតាំង មូលដ្ឋានគ្រឹះ និងផ្តល់ការណែនាំ សម្រាប់ឱ្យភាគីទាំងពីរ អភិវឌ្ឍទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ ។ យើងគួរតែថែរក្សា និងប្រកាន់ខ្ជាប់ជាប់រហូតព្រម និងបន្តពង្រឹងនិងអភិវឌ្ឍ ក្នុងប្រតិបត្តិការថ្មីជាបន្តបន្ទាប់ ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅអតីតកាល បច្ចុប្បន្នកាលនិងអនាគត ប្រទេសចិនជាប្រទេស ជិតខាងល្អ មិត្តល្អនិងដៃគូល្អ របស់អាស៊ានជាប់រហូត ។ ប្រទេសចិន នឹងប្រកាន់ខ្ជាប់ការតម្កល់ទុក អាស៊ាន ជាទិសដៅអាទិភាព នៃកិច្ចការទូតជាមួយប្រទេសជិតខាង យ៉ាងមុតមាំមិនងាករេ ផ្តល់ការគាំទ្រ យ៉ាងមុតមាំមិនងាក រេដល់សាមគ្គីភាព អាស៊ាន និងកិច្ចកសាងសហគមន៍រួមអាស៊ាន គាំទ្រ យ៉ាងមុតមាំមិនងាក រេ ដល់តួនាទីជាស្នូល របស់អាស៊ាន ក្នុងក្របខ័ណ្ឌតំបន់ គាំទ្រយ៉ាងមុតមាំមិនងាករេដល់អាស៊ាន ដើម្បីឱ្យអាស៊ានដើរ តួនាទីកាន់តែធំ ក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ ។

បច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ ១៩ ជាភារកិច្ចបន្ទាន់ ប្រទេសចិននិង ប្រទេស អាស៊ាន បានជួយយក អាសាគ្នាទៅវិញទៅមកជាប់រហូតមក ។ ឧទាហរណ៍ដូចជា នៅកម្ពុជា អាស្រ័យដោយទទួលបាន ជំនួយឧបត្ថម្ភ ពីប្រទេសចិន បានជាអត្រា នៃការចាក់វ៉ាក់សាំង របស់កម្ពុជា បានឡើងដល់ជិត ៩០ ភាគរយ ។ ដោយឡែកក្នុងកិច្ចប្រជុំកំពូល លើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីវិធានការថ្មី មួយចំនួនទៀត ក្នុងនោះបូករួមទាំងការផ្តល់ម្តងទៀតនូវជំនួយជាវ៉ាក់សាំងជំងឺកូវីដ ១៩ ឥតគិតថ្លៃ ចំនួន ១៥០ លានដូស ដល់ប្រទេសអាស៊ាន និងបន្ថែមផ្តល់ទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់អាស៊ានម្តងទៀតជាដើម ។ ប្រការទាំងនេះនឹងផ្តល់ការគាំទ្រកាន់តែខ្លាំងក្លា សម្រាប់ឱ្យប្រទេសអាស៊ី អាគ្នេយ៍យកឈ្នះលើការ រីករាលដាលនៃជំងឺឆ្លង ។

ឈរនៅទីចាប់ផ្តើមថ្មីនិងខិតខំលុបបំបាត់ ការរំខាន ចាត់ទុកការសម្រេចបាននូវបំណង ប្រាថ្នារបស់ប្រជាជន ចំពោះជីវភាពដ៏ល្អបវរជាភារកិច្ចចម្បង ក៏ដូចជាបានអនុវត្តជាក់ស្តែង ក្នុងការបង្កើត ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ នោះ ប្រទេសចិននិងអាស៊ាន មុខជានឹងបង្កើតការអភិវឌ្ឍ និងវិបុលភាពកាន់តែធំជាមិនខាន ៕

To Top