ព័ត៌មានអន្តរជាតិ

មីស៊ីលលឿនជាងសំឡេង ២៧ដង និងបាញ់បានចម្ងាយ ៣៣.០០០គីឡូម៉ែត្រ របស់រុស្ស៊ី ត្រូវបានដាក់ចូលបម្រើយោធា

បរទេស៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ដំបូងបំផុតរបស់ពិភពលោក អាចបាញ់ឆ្លងទ្វីប បានចាប់ផ្តើមដំណើរការ ចូលបម្រើទ័ពហើយ កាលពីថ្ងៃសុក្រ បន្ទាប់ពីការធ្វើតេស្តជាច្រើនឆ្នាំ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមក្រសួងការពារជាតិរុស្ស៊ីថា លោក Sergei Shoigu បានជូនដំណឹងដល់ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីនថា អង្គភាពមីស៊ីលដំបូង ដែលបំពាក់ដោយយាន លឿនជាងសំឡេង Avangard បានចូលបំពេញភារកិច្ចប្រយុទ្ធហើយ។

លោកពូទីនបានបង្ហាញយាន Avangard ដំបូងបង្អស់ ក្នុងចំណោមប្រព័ន្ធសព្វាវុធផ្សេងទៀត នៅក្នុងសុន្ទរកថារដ្ឋរបស់លោក កាលពីខែមីនាឆ្នាំ ២០១៨ ដោយកត់សម្គាល់ថា សមត្ថភាពរបស់វា ក្នុងការធ្វើសមយុទ្ធយ៉ាងមុតស្រួច នៅលើផ្លូវឆ្ពោះទៅគោលដៅមួយ នឹងបំពេញចំពោះមីស៊ីលការពារ ដែលគ្មានប្រយោជន៍។

លោកបាននិយាយនៅពេលនោះថា “ វាឆ្ពោះទៅកាន់គោលដៅ ដូចជាអាចម៍ផ្កាយ ដូចជាគ្រាប់បាល់កាំភ្លើង” ។

យោធាបាននិយាយថា Avangard មានសមត្ថភាពហោះបាន លឿនជាងល្បឿនសំឡេង ២៧ ដង។ វាដំណើរការបានប្រហែល ៣៣,៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ទោះបីជាការធ្វើតេស្តមកដល់ពេលនេះ បានបង្កើតនូវល្បឿនប្រហែល តែ១២,០០០ គីឡូម៉ែត្រ ក្នុងមួយម៉ោងក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top