ភ្នំពេញ៖ ស្ពានថ្មើរជើងទាំង២នេះ នឹងចេញជារូបរាងឆាប់នេះៗ ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីក្រោមឱវាទបានរៀបចំពិធីក្រុង ពាលីបញ្ចុះបឋមសិលា សាងសង់នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។
បើតាមការប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ ការស្ថាបនាសាងសង់ ស្ពានអាកាសថ្មើរជើងដោយក្រុមហ៊ុន Space Media ។
ទីតាំងទីមួយនៅចំណុច ផ្លូវប្រសព្វជាបួន (ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុង កែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម) ។
ទីតាំងទីពីរមុខផ្សារដើមគ នៅលើមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួល ដល់សិស្សានុសិស្សឆ្លងកាត់ ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ៕