Covid-19

ថៃ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង Moderna ដូសទី២ ខណៈដូសទី១ ចាក់វ៉ាក់សាំង Sinovac

បរទេស៖ បុរសម្នាក់ឈ្មោះ Sithipol Bovornkittipaisal អាយុ ២៦ឆ្នាំ បានស្លាប់នៅផ្ទះរបស់គាត់ក្នុងស្រុក Muang កាលពីយប់ថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ២ ប្រភេទ Moderna បន្ទាប់ពីគាត់បានចាក់ថ្នាំវ៉ាក់សាំងប្រភេទSinovac ដូសទី១ ក្នុងខែកញ្ញា។ 

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ខណៈកំពុងលេងទូរសព្ទ នៅជាន់ទីពីរ នៅក្នុងផ្ទះ លោក Sithipol ចាប់ផ្ដើមមានការឈឺទ្រូង និងពិបាកដកដង្ហើម រួចហើយក៏សន្លប់នៅលើឥដ្ឋតែម្តង។

សាកសពរបស់ លោក Sithipol ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ramathibodi Chakri Naruebodindra ដើម្បីធ្វើកោសល្យវិច័យ ដើម្បីកំណត់ថាតើការស្លាប់ របស់គាត់ទាក់ទងនឹងការចាក់វ៉ាក់សាំង Covid-19 ដែរឬទេ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top