ប៉េកាំង៖ និយតករទីផ្សារចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គភាពក្នុងតំបន់ របស់ក្រុមហ៊ុនតូយ៉ូតាម៉ូទ័រ ខប់ បានរងនូវការពិន័យចំនួន ៨៧,៦១ លានយ័ន (១២.៥ លានដុល្លារ) ពីបទរំលោភច្បាប់ ប្រឆាំងនឹងសេចក្តីទុកចិត្ត។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលត្រួតពិនិត្យទីផ្សាររដ្ឋ ផ្នែកត្រួតពិនិត្យទីផ្សារខេត្តជាំងស៊ូ បានចាត់ទុកថា អង្គភាពនេះបានរំលោភច្បាប់ ដោយកំណត់តម្លៃលក់បន្តអប្បបរមា សម្រាប់រថយន្តម៉ាក Lexus របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។
តម្លៃអប្បបរមាត្រូវបានកំណត់ នៅក្នុងការប្រជុំរបស់ឈ្មួញ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តជាំងស៊ូ ក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ ។
ផ្នែកនេះបានចង្អុលបង្ហាញថា ការកំណត់តម្លៃអប្បបរមា “មានឥទ្ធិពលផ្សារភ្ជាប់យ៉ាងខ្លាំង ហើយអ្នកលក់ មិនបានទទួលសិទ្ធិកំណត់តម្លៃនោះទេ” ការផាកពិន័យត្រូវបានសម្រេច នៅថ្ងៃទី០៦ ខែធ្នូដោយសារផលប្រយោជន៍ របស់អ្នកប្រើប្រាស់ កំពុងរងផលប៉ះពាល់” ៕ ដោយ៖ ឈូក បូរ៉ា