ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល សម្រេចចិត្ត ហាមប្រាមបរទេស ធ្វើដំណើរចូលប្រទេស ក្រោយរកឃើញករណី Omicron មួយករណី

បរទេស៖ សេចក្តីប្រកាសមួយដែលធ្វើឡើង ដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែល កាលនៅថ្ងៃអាទិត្យនេះបានបញ្ជាក់ថានឹងធ្វើការហាមប្រាម ការធ្វើដំណើរចូលប្រទេស នៃក្រុមជនបរទេសមកពីបណ្តាប្រទេសមួយចំនួន ដើម្បីអាចទប់ស្កាត់ការរីករាលដាលនៃវិរុសកូវីដពូជថ្មី។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទាំងយប់ ក្នុងប្រធានបទសំខាន់បំផុតគឺបញ្ហាទប់ស្កាត់ នៃការរីករាលដាលវិរុសពូជថ្មី ដែលកំពុងធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលសាជាថ្មី។

ការសម្រេចចិត្តនេះនឹងធ្វើឡើង ដោយមានរយៈពេល១៤ថ្ងៃ នៃបម្រាមព្រមទាំងការដាក់កំហិត ទៅលើការគ្រប់គ្រងប្រព័ន្ធទូរស័ព្ទ របស់ក្រុមជនដែលត្រូវធ្វើចត្តាឡីស័កផង។

គួរឲ្យដឹងដែរថាមកដល់ពេលនេះអ៊ីស្រាអ៊ែល បានរាយការណ៍ករណីដំបូង នៃវិរុសពូជថ្មី Omicron ហើយចាប់តាំងតែពីវិរុសពូជថ្មីនេះ ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង៕ ប្រែសម្រួល៖ស៊ុនលី

To Top