ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ដាក់កំហិត លើការធ្វើដំណើរ ទៅប្រទេសចំនួន៧ ដោយបារម្ភពី វីរុស បំប្លែងខ្លួនថ្មី

ម៉ានីល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ បានដាក់កំហិតលើការ ធ្វើដំណើរលើប្រទេសនៅ អឺរ៉ុបចំនួន៧ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងប្រភេទថ្មី Omicron ដែលមានសក្តានុពលខ្លាំងក្លា ។

លេខាធិការខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានាធិបតីស្តីទី លោក Karlo Nograles បានលើកឡើងថា ប្រទេសអូទ្រីស សាធារណរដ្ឋឆេក ហុងគ្រី ហូឡង់ ស្វីស ប៊ែលហ្សិក និងអ៊ីតាលី ត្រូវបានដាក់នៅក្រោម “បញ្ជីក្រហម” ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ។

ប្រទេសហ្វីលីពីន បានដាក់ទង់ប្រទេស និងតំបន់ចំនួន១៤ដែលមានករណី Omicron ដែលបានរាយការណ៍មកទល់ពេលនេះ។ កាលពីថ្ងៃសុក្រ ក៏បានផ្អាកជើងហោះហើរពីអាហ្រ្វិកខាងត្បូង បូស្វាណា ណាមីប៊ី ហ្ស៊ីមបាវ៉េ ឡេសូថូ អេសវ៉ាទីនី និងម៉ូហ្សាំប៊ិក ផងដែរ ។

លោក Nograles បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើដំណើរចូលអន្តរជាតិ របស់មនុស្សទាំងអស់ ដោយមិនគិតពីស្ថានភាព នៃការទទួលថ្នាំបង្ការ មកពី ឬដែលបានដាក់ចូលក្នុងបញ្ជី ក្រហមប្រទេស ឬដែនសមត្ថកិច្ច ឬដែនដី ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយមុន ការមកដល់កំពង់ផែណាមួយ នៃប្រទេសហ្វីលីពីន មិនត្រូវបានអនុញ្ញាតនោះឡើយ” ។

លោកបានលើកឡើងថា មានតែជនជាតិ ហ្វីលីពីន ដែលវិលត្រឡប់មកវិញតាមរយៈការធ្វើមាតុភូមិនិវត្តន៍ ដែលផ្តួចផ្តើមដោយរដ្ឋាភិបាល ឬមិនមែនរដ្ឋាភិបាល ដែលផ្តួចផ្តើមគំនិត ដោយរដ្ឋាភិបាលប៉ុណ្ណោះ អាចត្រូវបានអនុញ្ញាតឲ្យចូលជាកម្មវត្ថុ នៃពិធីការចូល ការធ្វើតេស្ត និងការដាក់ឱ្យនៅដាច់ពីគេសម្រាប់ប្រទេស ឬតំបន់ដែលមានហានិភ័យខ្ពស់ ។

លោក Nograles បានលើកឡើងថា អ្នកដំណើរ ដែលកំពុងឆ្លងកាត់រួចហើយ និងអ្នកទាំងអស់ ដែលបាន ទៅប្រទេសអឺរ៉ុប ទាំង៧ក្នុង រយៈពេល១៤ថ្ងៃភ្លាមៗ មុនពេលមកដល់ហ្វីលីពីន ហើយមកដល់មុនម៉ោង១និង០០ព្រឹក ម៉ោងក្នុងស្រុកនៃថ្ងៃទី ៣០ ខែវិច្ឆិកា នឹងត្រូវបានអនុញ្ញាត ឱ្យចូល ។

អ្នកធ្វើដំណើរ ទាំងនេះ ត្រូវតែឆ្លងកាត់ការដាក់ ឱ្យនៅដាច់ពីគេដោយផ្អែកលើកន្លែង សម្រាប់រយៈពេល១៤ថ្ងៃ ជាមួយនឹងការធ្វើតេស្តនៅថ្ងៃទី៧ ដោយមិនគិតពីលទ្ធផល RT-PCR អវិជ្ជមាន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top