តូក្យូ៖ ប្រភពមួយដែលដឹងច្បាស់ ពីបញ្ហានេះបានឲ្យដឹងថារថយន្ត និងគ្រឿងបន្លាស់រថយន្ត របស់ជប៉ុនមាន ៦០ ភាគរយប្រហែល ១៥០ ពាន់លានយ៉េន (១,៣៨ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ នៅក្នុងពាណិជ្ជកម្មដែលរងផល ប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្ម ដែលអូសបន្លាយរវាងសហរដ្ឋអាមេរិក និងចិន។
ប្រភពដដែលបានដកស្រង់សំដី ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុនថា ទឹកប្រាក់ចំនួន ១៥០ ពាន់លានយ៉េន គឺជាផ្នែកមួយនៃទំហំ ពាណិជ្ជកម្មចំនួន ៧០ ពាន់ពាន់លានយ៉េន រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង នៅឆ្នាំ២០១៨ ។
ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីជម្លោះអូសបន្លាយរវាង សេដ្ឋកិច្ចធំបំផុតទាំងពីររបស់ក្រុមហ៊ុនជប៉ុន នៅទូទាំងឧស្សាហកម្មបានផ្លាស់ប្តូរ មូលដ្ឋានផលិតកម្មរបស់ពួកគេ ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឬម៉ិកស៊ិក ឬបានបង្កើនផលិតកម្ម និងការលក់ក្នុងស្រុក ៕
ដោយ ឈូក បូរ៉ា