ព័ត៌មានអន្តរជាតិ

សេចក្តីថ្លែងការណ៍របស់លោក Lukashenko ពីការដាក់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីនៅបេឡារុស្ស ជាការព្រមានដ៏ធ្ងន់ធ្ងរ ចំពោះលោកខាងលិច

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃពុធថា សេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ស្តីពីលទ្ធភាពនៃ ការដាក់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស គួរតែត្រូវបានយកចិត្ត ទុកដាក់ដោយលោកខាងលិច ថានេះជាការព្រមាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RIA Novosti កាលពីថ្ងៃអង្គារ លោក Lukashenko បាននិយាយថា រដ្ឋាភិបាលទីក្រុង Minsk នឹងស្នើទៅទីក្រុងម៉ូស្គូ ដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស ប្រសិនបើប្រព័ន្ធស្រដៀងគ្នា របស់អង្គការណាតូ លេចឡើងនៅក្នុងប្រទេសប៉ូឡូញ។

លោក Lavrov បានប្រាប់ក្រុមសមាជិកសភាថា «ខ្ញុំនឹងចាត់ទុកសេចក្តីថ្លែងការណ៍នេះ ជាការព្រមានដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវបានកំណត់ថា ជាដំបូងទាំងអស់ ដោយគោលនយោបាយមិនប្រុងប្រយ័ត្ន ដែលបន្តដោយលោកខាងលិច»។

អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះ ក៏បាននិយាយផងដែរថា សេចក្តីថ្លែងការណ៍របស់ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg អំពីលទ្ធភាពនៃការផ្លាស់ប្តូរ អាវុធនុយក្លេអ៊ែរទៅកាន់អឺរ៉ុបខាងកើត ជាសេចក្តីថ្លែងការណ៍ “ព្រហើន” និងមានគោលបំណងបង្កជម្លោះ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top