ព័ត៌មានអន្តរជាតិ

សារធាតុកូកាអ៊ីន ៦តោន តម្លៃដល់ទៅជាង ១០០០លានដុល្លារ ត្រូវបានរឹបអូស នៅអ៊ុយរ៉ាហ្គាយ

បរទេស: នៅថ្ងៃសៅរ៍ប្រទេសអ៊ុយរូហ្គាយ បានប្រកាសថា ខ្លួនបានរឹបអូសបាន សារធាតុកូកាអ៊ីនចំនួន ៦តោន ដោយហៅវាថា ជាការបរាជ័យដ៏បំផុត សម្រាប់ក្រុមអ្នកជួញដូរ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូបានសរសេរថា កងនាវាចរនិងមន្រ្តីគយបានបើកប្រតិបត្តិការ រឹបអូសបានគ្រឿងញៀននេះចំនួន ៤,៤ តោននៅកំពង់ផែ Montevideo ។ វាត្រូវបានគេលាក់នៅក្នុងធុងម្សៅសណ្តែកចំនួនបួន ដែលមានទីតាំងសម្រាប់ទីក្រុង Lome រដ្ឋធានីតូហ្គោ និងក្រោយមកសារធាតុញៀនទំហំ ១,៥តោនផ្សេងទៀតត្រូវបាន ប្រទះឃើញបន្ថែមទៀត។

តាមការអះអាងរបស់ អ្នកជំនាញបានបញ្ជាក់ថា តម្លៃសរុបមានទៅដល់ជាង ១០០០ពាន់លានដុល្លារ។ គេអាចដឹងថាបានថាអ៊ុយរ៉ាហ្គាយបច្ចុប្បន្នបានក្លាយទៅជា ទីតាំងសម្រាប់ឆ្លងកាត់ នៃគ្រឿងញៀនដែលនាំចេញពីប្រទេស ក្នុងតំបន់អាមេរិកឡាទីន ទៅកាន់ប្រទេសនៅទ្វីបអាហ្វ្រិកនិងអ៊ឺរ៉ុប?

ប្រែសម្រួល: ស៊ុន លី

To Top