បរទេស ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Ben Cardin និងលោក Pat Toomey នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញសេចក្តីព្រាងច្បាប់មួយ ដាក់ទណ្ឌកម្មដ៏ចាំបាច់ ទៅលើភ្នាក់ងារ អ៊ីរ៉ង់ ដែលនៅពីក្រោយកិច្ចប្រឹងប្រែង បំបិទមាត់អ្នកប្រឆាំងទាំង នៅក្នុងប្រទេស និងនៅបរទេស ។
ដោយដាក់ចំណងជើង តាមឈ្មោះអ្នកសារព័ត៌មាន និងសកម្មជនមួយរូប ជាគោលដៅ នៃគម្រោងចាប់ជម្រិត របស់អ៊ីរ៉ង់ ដែលបានបរាជ័យ កាលពីរដូវក្តៅឆ្នាំមុននោះ ច្បាប់ស្តីពីការ យារយី និងកំណត់គោលដៅ ខុសច្បាប់ Masih Alinejad នេះ នឹងដាក់ទណ្ឌកម្ម ដ៏ចាំបាច់លើភ្នាក់ងារ របស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលពាក់ព័ន្ធក្នុងការស៊ើបការណ៍សម្ងាត់ ការយារយីរុកកួន ការចាប់ជម្រិត ឬក៏ការធ្វើឃាតពលរដ្ឋអ៊ីរ៉ង់ ឬក៏អាមេរិក ដែលរិះគន់របបអ៊ីរ៉ង់ ។
សេចក្តីព្រាងច្បាប់ថ្មីនេះ ក៏នឹងតម្រូវឲ្យក្រសួងការបរទេសរាយការណ៍ ជាប្រក្រតី ស្តីពីស្ថានភាពសិទ្ធិមនុស្សនិង នីតិរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់ និងធ្វើការវាយតម្លៃ ជាបន្តបន្ទាប់ ចំពោះ ការកំណត់គោលដៅ របស់អ៊ីរ៉ង់ លើអ្នកប្រឆាំងទាំងនៅក្នុងប្រទេស និងបរទេស ព្រមទាំងវិធី ដែលផ្តល់ហិរញ្ញប្បទាន លើការបង្ក្រាបបែបនេះ ។
គួរបញ្ជាក់ថា ការបង្ហាញសេចក្តីព្រាងច្បាប់នេះ គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានខែបន្ទាប់ពីក្រសួងយុត្តិធម៌ បានចោទប្រកាន់ ប្រតិបត្តិការីអ៊ីរ៉ង់៤រូប ពីបទរៀបគម្រោង ចាប់ជម្រិត លោកស្រី Alinejad ពីផ្ទះរបស់គាត់ បញ្ជូនលោកស្រីបន្ត ទៅកាន់ប្រទេស វេណេស៊ុយអេឡា តាមទូក ធ្វើដំណើរទៅកាន់ប្រទេស អ៊ីរ៉ង់ ដាក់យកទៅដាក់ពន្ធនាគារ ឬក៏ប្រហារជីវិត ៕
ប្រែសម្រួល៖ប៉ាង កុង