នាពេលថ្មីៗកន្លងទៅនេះ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកលើកទី៨ ប្រទេសចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន ចំនួន១ពាន់លានដូស បន្ថែមទៀតដល់អាហ្វ្រិក ។ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃតំបន់អាហ្វ្រិកដែលបានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានបានសម្គាល់ឃើញថា វ៉ាក់សាំងរបស់ចិនជា “ភ្លៀងទាន់ពេលវេលា” ដែលមានសារសំខាន់ណាស់ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងទប់ស្កាត់ការរីករាលដាលនៅអាហ្វ្រិក ។
ប្រទេសចិនជាប្រទេសដែលបានគ្រប់គ្រង់ការរីករាល ដាលជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធិភាពមុនគេ បានស្តារផលិតកម្មឡើងវិញមុនគេ និងសម្រេចបាននូវការកែប្រែពីកំណើនសេដ្ឋកិច្ចអវិជ្ជមាន ទៅជាកំណើនវិជ្ជមានមុនគេ ប្រទេសចិនក៏ជាប្រទេសដែលបានផ្តល់វ៉ាក់សាំងច្រើនជាងគេដល់ប្រទេស បណ្តានានានៅលើពិភពលោកផងដែរ ។ បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅមិនទាន់បញ្ចប់នៅឡើយ វីរុសនៅតែរាតត្បាតដដែល ដូចច្នេះ ការលុបបំបាត់ “គម្លាតខាងភាពស៊ាំនឹងរោគ” និងជំរុញការចែកចាយវ៉ាក់សាំងដោយស្មើភាព ជាការសាកល្បងធំដែលសហគមន៍អន្តរជាតិ បាននឹងកំពុងប្រឈមមុខ ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងលើសពី១ពាន់៨រយលានដូសដល់ប្រទេសនិងអង្គកា រអន្តរជាតិចំនួនជាង១២០ បានរួមចំណែកជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ភាពអាចទទួល បាននិងភាពអាចរ៉ាប់រងបានរបស់វ៉ាក់សាំងកូវីដ១៩នៅប្រទេសកំពុងអភិវឌ្ឍន៍ ។
វ៉ាក់សាំងរបស់ចិនត្រូវបានដឹកជញ្ជូន ទៅកាន់បរទេសជាបន្តបន្ទាប់ ហើយបានក្លាយជាម្ចាស់ជំនួយវ៉ាក់សាំងលើកដំបូងដែល ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទទួលបាន វ៉ាក់សាំងរបស់ចិនទទួលបានការកោតសរសើរយ៉ាង ទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ ប្រទេសចិនមិនគ្រាន់តែផ្តល់ផលិត ផលវ៉ាក់សាំងជាច្រើនដល់បរទេស ប៉ុណ្ណោះទេ ថែមទាំង បានខិតខំប្រឹងប្រែងស្វែងរកកិច្ចសហការផលិតវ៉ាក់សាំង នៅបរទេសទៀតផង ។ ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបទី៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងប្រទេសចិននិងអាស៊ានដែលបានបើក ធ្វើនាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានប្រកាសថា នឹងផ្តល់ម្តងទៀតនូវជំនួយវ៉ាក់សាំងជំងឺកូវីដ១៩ ឥតគិតថ្លៃចំនួន ១៥០ លានដូសដល់បណ្ដាប្រទេសអាស៊ាន និងផ្តល់ទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិកបន្ថែមទៀតដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់អាស៊ាន ក៏ដូចជានឹងពង្រីកកិច្ចសហប្រតិបតិ្តការផលិតវ៉ាក់សាំង និងផេ្ទរបច្ចេកទេសពាក់ព័ន្ធជាដើម។
ជំនួយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសចិន មានភាពខុសគ្នាយ៉ាងជ្រះស្រឡះជាមួយនឹងប្រទេសធំៗមួយចំនួនដែលព្រងើយ មិនអើពើនឹងការរីករាលដាលនៃជំងឺកូវីដ១៩របស់ប្រទេសដទៃ ប្រទេសចិនបាន ខិតខំអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីផ្តល់វ៉ាក់សាំងឱ្យបានកាន់តែច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានរួមវិភាគទានរបស់ចិនក្នុងការជំរុញការចែកចាយនិងប្រើប្រាស់វ៉ាក់សាំង ដោយស្មើភាពនៅលើពិភពលោកទាំងមូល ។ ថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសជា ច្រើនបានអញ្ជើញទៅកាន់ព្រលានយន្តហោះដើម្បីចូលរួមពិធីប្រគល់និងទទួលវ៉ាក់សាំង និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ចិន ហើយបាននាំមុខចាក់វ៉ាក់សាំងចិន វ៉ាក់សាំងចិនក៏ទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់ប្រជាជនក្នុងតំបន់ផងដែរ ។
ថ្ងៃទី១៧ ខែវិច្ឆិកា វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជាថ្មីម្តងទៀតត្រូវបានដឹកជញ្ជូន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងពិធីប្រគល់និងទទួលដែលបានធ្វើឡើងយ៉ាង ឱឡារិកនៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជាបានថ្លែងថា ដោយទទួលបានជំនួយពីរដ្ឋាភិបាលចិន ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៅប្រទេសកម្ពុជាទទួលបានការរីកចម្រើនយ៉ាងរលូន ។ បើសិនជាគ្មានជំនួយចិនជាបន្តបន្ទាប់ នោះការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសកម្ពុជាប្រហែលជាគ្មានសង្ឃឹមទេ ។
តាមលទ្ធផលនៃស្ថិតិពាក់ព័ន្ធរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង១៦លាននាក់ យ៉ាងតិចណាស់ មានចំនួនជាង១៤លាននាក់បានចាក់វ៉ាក់សាំងដូសទីមួយរួចហើយ ក្នុងនោះមានចំនួនលើសពី១៣លាន២សែននាក់បានចាក់វ៉ាក់សាំងដូសទីពីរ ។ គួររំលឹកផងដែរថា វ៉ាក់សាំងជំងឺកូវដី១៩ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់នោះ មានចំនួនជិត៩០ភាគរយជាជំនួយពីរដ្ឋាភិបាលចិន ។ ទាក់ទិននឹងប្រការនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនា ពេលថ្មីៗកន្លងទៅនេះថា ចិននិងកម្ពុជាជាមិត្តដែកថែប ប្រទេសចិននឹងផ្តល់ការគាំទ្រដល់កម្ពុជាដូចកាលពីមុនដើម្បីទល់ទប់នឹងជំងឺកូវីដ១៩ ការរីករាលដាលនៃជំងឺឆ្លងមិនបញ្ចប់ ជំនួយរបស់ចិនទៅកាន់កម្ពុជាក៏មិនបញ្ចប់ដែរ ។
ការរីករាលដាលនៃវីរុសគ្មានព្រំដែនទេ វីរុសបម្លែងថ្មីនៅតែឆ្លងរាលដាល ការពន្លឿនការចាក់វ៉ាក់សាំង និងលើកកម្ពស់ភាពអាចទទួលបាននៅ ប្រទេសកំពុងអភិវឌ្ឍន៍ក៏មានសភាពកាន់តែបន្ទាន់ ។ វ៉ាក់សាំងរបស់ចិនត្រូវគេចាត់ទុកថាជា “ភ្លៀងទាន់ពេលវេលា” ប៉ុន្តែគ្រាន់តែពឹងផ្អែកប្រទេសណាមួយ ក៏មិនអាចជួយប្រទេសកំពុងអភិវឌ្ឍន៍ដោះស្រាយបញ្ហា “គម្លាតខាងភាពស៊ាំនឹងរោគ”ទាំងស្រុងនោះទេ ។ បណ្តាប្រទេសនានាលើសកលលោកគួរតែបង្កើនការសាមគ្គីគ្នានិងកិច្ចសហប្រតិបតិ្តការ រួមគ្នាបង្កើត “មហាកំពែងភាពស៊ាំនឹងរោគ” នេះទើបជាផ្លូវចេញត្រឹមត្រូវតែមួយគត់សម្រាប់មនុស្សជាតិ ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ ៕