កំពង់ចាម ÷ លោកស្រីគតិសង្គហបណ្ឌិ ត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានសម្ដែងការកោតសរសើរ ដល់សមិទ្ធផលជាច្រើននៅ ក្នុងខេត្តកំពង់ ចាម ដោយមានការរួមចំណែកខិតខំប្រឹង ប្រែងពីសមាគមនារីកម្ពុជាផងដែរ ។
លោកជំទាវគតិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរទៅ កាន់អង្គសន្និបាត នៅព្រឹកថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៩ នៅសាលាខេត្តកំពង់ចាម ក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងឲ្យដឹងថា សាខាសមាគមនារីកម្ពុជាខេត្តកំពង់ចាម បានអនុវត្តការងាយ៉ាងសកម្ម ប្រកបដោយឆន្ទៈមុតស្រួច ដើម្បីការអភិវឌ្ឍរីកចម្រើន ក្នុងសង្គមជាតិ និងបានលើកកម្ពស់តម្លៃ របស់ស្ត្រីជាមេគ្រួសារ ឱ្យមានភាពម្ចាស់ការ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដោយខ្លួនឯង ដោយមិនផ្អែកលើបុរស ដូចកាលពីពេលមុនទៀតឡើយ។
លោកបន្តថា សន្និបាទនាពេលនេះ បានប្រារព្ធឡើង ក្នុងខណៈដែលប្រទេសជាតិរបស់យើង មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ រក្សាបាននូវកំណើនការងារ មានសមធម៌សង្គមនិង មានប្រសិទ្ធិភាពការងារ ដែលប្រជាជនទទួលបាន នូវភាពសប្បាយរីករាយពីកម្ម វិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ហើយក៏ជាឱកាសមួយ សម្រាប់ស្ត្រីចំនួន៦១៦នាក់ ក្នុងខេត្តកំពង់ចាម បានជួបជុំគ្នា ដើម្បីចែករំលែកបទពិសោធន៍ការងារ នៅមូលដ្ឋានក្នុង គោលបំណងលើកកម្ពស់តម្លៃស្រ្តី ក្នុងសង្គមជាតិរបស់យើងផងដែរ។
លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្នុងរយៈពេលកន្លងមក បានធ្វើឲ្យខេត្តកំពង់ចាម និងបានលើកកម្ពស់សោភ័ណភាព មានការរីកចម្រើនលើគ្រប់វិស័យ ដែលមានរមណីយដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែងតភ្ជាប់ហូរហែ ដូចជា ភ្នំប្រុស ភ្នំស្រី ទឹកឆា ស្ពាន់កោះបែន និងស្ពានគីស៊ូណា និងទីទួលប្រវត្តិសាស្ត្រជាច្រើនទៀត ដោយបានប្រែក្លាយទៅជាខេត្ត ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ។
ហើយ ជោគជ័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា អស់ពីកម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំសមាគ មនារី និងក្រុមចលនាស្ត្រី ពិសេសប្រធានកិត្តិយសសមាគមនារីខេត្ត ព្រមទាំងការចូលរួមយ៉ាងសកម្ម របស់សមាជិកាសមាគមនារី ទាំងអស់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវគតិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ចំពោះគណៈ កម្មាធិការបក កមប្រឹកខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ក្រុមប្រឹ ក្សាឃុំ ភរិយាថ្នាក់ដឹកនាំ សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ទាំងថវិកាស្មារតីនិង ផ្តល់ឱកាស ព្រមទាំងការជួយសម្រួ លឱ្យស្តីគ្រប់លំដាប់ថ្នាក់អាចរាប់រង និងសម្រេចបានជោគជ័យ គ្រប់សកម្មភាព ដែលបក្ស រាជរដ្ឋាភិបាលប្រគល់ជូននេះ៕