ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា ធ្លាក់ឧទ្ធម្ភាគចក្រយោធាចំនួន១គ្រឿង នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា មិនទាន់ដឹងច្បាស់ស្លាប់ រឺរបួសប៉ុន្មាននាក់នោះទេ ។
ក្រុមមន្ត្រីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធាចំនួន១គ្រឿង បានដឹកក្រុមមន្ត្រីជាន់ខ្ពស់ ហើយបានធ្លាក់នៅថ្ងៃពុធនេះ នៅរដ្ឋ Tamil Nadu ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
មិនទាន់មានសេចក្តីរាយការណ៍បន្ថែមលម្អិតពីករណីធ្លាក់ឧទ្ធម្ភាគចក្រនេះថាយ៉ាងណាទៀតនៅឡើយទេ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា