ព័ត៌មានអន្តរជាតិ

ឆេក ដាក់ពង្រាយទ័ព ជួយប៉ូឡូញ ឃ្លាំមើលព្រំដែន ជាមួយនឹងបេឡារូស

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសឆេកកាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការអនុវត្ត ផែនការដាក់ពង្រាយកងកម្លាំង យោធា របស់ខ្លួនប្រមាណជា១៥០នាក់ នៅក្នុងប្រទេសប៉ូឡូញដើម្បីជួយដល់កងកម្លាំង សន្តិសុខឃ្លាំមើលព្រំដែន ជាមួយនឹង ប្រទេសបេឡារូស។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lubomir Metnar នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កងកម្លាំងយោធាទាំងនោះនឹងត្រូវ ចាំបាច់ស្ថិតនៅក្នុងប្រតិបត្តិការនេះ ក្នុងប្រទេសប៉ូឡូញ យ៉ាងហោចណាស់ ក្នុងរយៈពេល១៨០ថ្ងៃ ។

ទោះបីជាយ៉ាងណាក្តី ការអនុម័តចុងក្រោយ ដោយសភាជាតិឆេកនឹងត្រូវធ្វើឡើង នៅសប្តាហ៍ក្រោយហើយ គួរបញ្ជាក់ឲ្យដឹងដែរថាការដាក់ពង្រាយ នេះធ្វើឡើងដូចគ្នាទៅនឹង ប្រទេសអង់គ្លេស និងអេស្តូនីផងដែរ នៅក្នុងប្រទេសប៉ូឡូញ ៕

ប្រែសម្រួល៖ស៊ុនលី

To Top