អត្ថបទ

ក្រុមហ៊ុន Httpool ណែនាំ​ក្រុមហ៊ុន​អន្ដរជាតិ ​របស់​​កម្ពុជាត្រៀម​ខ្លួន ​​​បង្កើន​លទ្ធភាព​ នៃការ​លក់​ក្នុង​រដូវ​បុណ្យ​គ្រឹស្ដ​ស្មាស់​

ភ្នំពេញ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ក្រុមហ៊ុន Httpool ​ដែល​ជា​មែកធាង​មួយ​របស់​ក្រុមហ៊ុន Aleph Holding គឺជា​ដៃគូ​លក់​ពាណិជ្ជកម្មដ៏ធំបំផុត​ជាមួយ​ផ្លែតហ្វម​ឌីជីថល​ធំៗ​ក្នុង​ពិភពលោក រួមទាំង ​Meta, Twitter, Snapchat និង Tripadvisor ជាដើម​ កំពុងតែ​ធ្វើ​ការ​ណែនាំ​ដល់​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា​ ដែល​មាន​អតិថិជន​អន្ដរជាតិ​ក្នុងការត្រៀមខ្លួន​នា​​ឱកាស​ថ្ងៃបុណ្យ​គ្រឹស្ដស្មាស់​នេះ​។

ក្រុមហ៊ុន​បាន​ផ្ដល់​ដំបូន្មាន​ជា​ហូហែរ​ដល់​អ្នក​ទីផ្សារ​អំពី​របៀប​នៃការរៀបចំ កែសម្រួល​ រុះរើ និង​បង្កើតឡើង​ជាថ្មី​នូវ​យុទ្ធនាការ​នៅ​ថ្ងៃបុណ្យ​គ្រឹស្ដ​ស្មាស់​ដ៏​​​ពេញ​និយម​​។

រដូវ​វិស្សមកាល​នេះ តែងតែ​ជា​ឱកាស​ដ៏​មមាញឹក​បំផុត​ប្រចាំ​ឆ្នាំ​។ ដោយ​កម្មវិធី​បុណ្យ​កាន់តែ​ខិត​ចូល​មក​ជិត មហាជន​​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ចំណាយប្រាក់​​​ដើរ​ផ្សារ​ប្រចាំ​រដូវកាល ដែល​ជា​ការ​​​ប្រមាញ់​រក​កាដូ​​ល្អ​ៗ​ ជាមួយ​ការ​​ផ្ដល់​ជូន​នូវ​អ្វី​ពិសេស​​សម្រាប់​ឱ្យគ្នា​។ ជាមួយ​ជម្រើស​គ្មាន​ដែន​កំណត់ តើ​មាន​វិធីណា​អាច​ជួយ​សម្រួល​កិច្ចការ​នេះ​ ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ពេល​ពួកគេ​ស្វែង​រក​ផលិតផល​នៅ​លើ​ផ្លែតហ្វម​មួយ​ហើយ​មួយ​ទៀត​?

សម្រាប់អ្នក​ប្រើប្រាស់ Facebook ក្រុមហ៊ុន Httpool បាន​ផ្ដល់​ដំបូន្មាន​ថា​៖

តើ​មាន​បំណង​ចង់​បង្កើន​ការ​លក់​ក្នុង​អំឡុង​ពេល​រដូវ​បុណ្យ​នេះមែនទេ? មិន​ចាំបាច់​គិត​យូរទេ! ដោយ​សារថ្ងៃបុណ្យ​កាន់​តែ​ខិត​មក​ជិត វា​ដល់​ពេល​ត្រូវ​ក្រឡេកមើល​មេរៀន​ដែលបាន​រៀន​នា​​ឆ្នាំ​នេះ​ និង​រិះរក​វិធីប្រើ​ប្រាស់​ដំណេះដឹង​នេះ​ដើម្បី​បង្កើត​យុទ្ធនាការ​លក់​ប្រកប​ដោយ​ជោគជ័យ​។ ខាង​ក្រោម​នេះ យើង​រៀបរាប់​អំពី​គន្លឹះ​សំខាន់ៗទាំង​អស់​ក្នុង​ការ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​លោក​អ្នក​នៅលើ​ Facebook សម្រាប់​ឱកាស​បុណ្យ​គ្រឹស្ដ​ស្មាស់​ឆ្នាំ​នេះ​។

និន្នាការ​ដើរ​ផ្សារ​ និង​តម្រូវការ​របស់​មហាជន​កំពុង​តែ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​បំណង​ចង់​សប្បាយ និង​បង្កើន​សកម្មភាព​រស់រវើក កំពុង​តែ​ជះឥទ្ធិពល​លើ​ទម្លាប់​ដែល​មហាជន​ឆ្លើយតប​នឹង​មតិកា​ទីផ្សារ។ សុំចូលទៅកាន់ Facebook Discovery Commerce។ ​​ប្រព័ន្ធ​ប្រតិបត្ដិការ​​ ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​ Facebook នេះ អាច​ជួយ​លោកអ្នក​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ប្រកប​ដោយ​ប្រសិទ្ធភាព ក៏ដូចជា​​យល់ដឹដង​​ពី​​តម្រូវការ​របស់​​ពួកគេ និង​ផ្ដល់​ជា​ជំនួយ​ជួយ​ដល់​ការ​ផ្សព្វផ្សាយ​របស់​លោក​អ្នក​បាន​ទៅដល់​​មហាជន​សក្ដានុពល។ ចូរអានដើម្បី​ស្វែងយល់​អំពី​វិធី ដែល​អតិថិជន​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្ដិការ​នេះ​ក្នុងការ​ស្វែង​រក និងទិញ​ផលិតផល​ផ្សេងៗ រួមទាំង​ ផលិតផល​របស់​លោកអ្នក​ផ្ទាល់​ផង​ដែរ។

ពង្រីក​វិសាលភាព​អតិថិជន​គោលដៅ​

ចូរ​ចាប់​យក​ឱកាស​ ដែល​នឹង​អាច​ជួយ​ពង្រីក​វិសាល​ភាព​នៃ​យុទ្ធនាការ​របស់​លោក​អ្នក។ កុំភ្លេចថា ដោយ​សារតែ​​បុគ្គល​ម្នាក់​មិន​មែន​ជា​ម៉ូយ​ប្រចាំ​របស់​លោកអ្នក វា​មិន​មែន​មានន័យថា ពួកគេ​នឹងមិន​ទិញ​ផលិតផល​ណាមួយ​ពី​លោកអ្នក​ឡើយ​។ ​ដោយ​អនុញ្ញាត​ឱ្យ​​បច្ចេកវិទ្យា​បង្ហោះពាណិជ្ជកម្ម​ស្វ័យប្រវត្ដិ​របស់​ Facebook ដឹង​ពីផលិតផល​​អ្វី​ដែល​លោកអ្នក​មាន​ និង​មហាជន​ប្រភេទ​ណា​ដែល​ចង់​ឱ្យ​ឃើញ​ វាកាន់តែ​ងាយស្រួល​​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មរបស់​​ Facebook ក្នុងការ​តម្រង់​គោលដៅ​ទៅ​រក​​​មហាជន​កាន់តែ​ច្រើន។ ដោយ​គ្មាន​ការ​រឹត​ត្បិត លោកអ្នក​អាច​កំណត់​គោលដៅ​មហាជន​កាន់តែ​ធំ និង​​ទទួល​មក​វិញ​នូវ​លទ្ធផល​កាន់តែ​ល្អ​។

បច្ចេកវិទ្យាវៃឆ្លាត​របស់​ Facebook (Facebook AI) អាច​រ៉ាប់រង​កិច្ចការ​លំបាកៗ​ជូន​លោក​អ្នក​។ ដូច​បា​ន​រៀបរាប់​ខាង​លើ វិសាលភាព​មហាជន​កាន់តែធំគឺជា​ជំហាន​ដំបូង​ដែល​អនុញ្ញាត​ឱ្យ​បច្ចេកវិទ្យា​វៃឆ្លាត​ស្វែង​រក​មហាជន​គោលដៅ​ដ៏​ត្រឹមត្រូវ​។ ខណៈការ​​ជ្រើសរើស​​ផ្លែតហ្វម​ណាខ្លះ ដែល​​ត្រូវ​បង្ហោះ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ចូរ​កុំ​ជ្រើសរើសតែ​​ផ្លែតហ្វមណាដែល​លោកអ្នក​គិត​ថា ល្អ​ស័ក្ដិសម​បំផុត​។ ចូរ​ប្រើ​ប្រាស់មុខងារ Automatic Placements ក្នុង​ការ​គ្រប់គ្រង​លើកម្មវិធី​វិភាគ​ទិន្នន័យ​រក​ដំណោះស្រាយ​ដោយស្វ័យប្រវត្ដិ ​ដែល​អាច​ស្វែងរក​មហាជន​ដែល​មើល​ការ​ផ្សព្វផ្សាយ​របស់លោក​អ្នក​ដ៏​ត្រឹមត្រូវ ដោយ​មិន​សំដៅលើ​ផ្លែតហ្វម​មួយ​ណា​ដែល​ពួកគេ​ប្រើ​ឡើយ​។ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​ច្នៃ​ប្រឌិត​​​​គឺជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​ប្រភេទ​ផលិតផល​របស់​លោក​អ្នក​ទាំង​អស់​ជារួម និង​ចង​ប្រទាក់គ្នា។

ជួយ​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​អាជីវកម្មធុនតូច

Facebook គឺជា​មជ្ឈមណ្ឌល​ដ៏សកម្មបំផុត​សម្រាប់​​អតិថិជន​សក្ដានុពល​ ដែលស្វែងរក​ផលិតផល​របស់​​​អាជីវកម្ម​ផ្សេងៗ ក៏ដូចជា​ការ​សម្រេច​ថាតើ​គួរ​ទាក់ទង​​មួយ​ណា​។ សម្រាប់​ក្រុមហ៊ុន​តូចៗ ​វាហាក់ដូចជា​ក្ដី​បារម្ភ​តិចតួច ហើយ​លោកអ្នក​អាច​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​អាជីវកម្ម​របស់​លោកអ្នក​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ការ​ធ្វើ​ទីផ្សារ​របស់ Facebook។ ជាការ​ពិត ការ​ធ្វើ​ទីផ្សារ​របស់ Facecbook បាន​លើកទឹកចិត្ដ​ឱ្យមាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​តូច​ៗ​។ ជាក់ស្ដែង ចំពោះ​អ្នកដើរផ្សារ​ក្នុង​ឱកាស​វិស្សមកាល របាយការណ៍​បាន​បង្ហាញថា អ្នកដើរ​ផ្សារ ៧​នាក់​ក្នុង​ចំណោម ១០​នាក់ យ៉ាង​ហោចណាស់​បាន​ជួយទិញ​ផលិតផល​មួយ​មុខ​ពី​អាជីវកម្ម​ក្នុង​ស្រុក ឬ​អាជីវកម្ម​ឯករាជ្យ។ យ៉ាងណាមិញ អ្នកដើរផ្សារ​សម្រាប់​ឱកាស​វិស្សមកាល​ ៣៦​ភាគរយ បាន​លើកឡើង​ថា ការ​ទិញ​ផលិតផល​ពី​អាជីវកម្ម​ក្នុង​ស្រុក គឺជា​អាទិភាព​ចម្បង​មួយ​ អំឡុង​ពេល​រដូវ​គ្រីស្ដស្មាស់​នេះ​។

សហគមន៍អ្នកដើរផ្សារ

ច្បាស់ណាស់ ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្ដិការ​របស់​ Facebook នឹង​ពង្រីក​វិសាលភាព​នៃការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ និងលើកទឹកចិត្ដ​ឱ្យ​អតិថិជន​​ទិញ​ផលិតផល​នោះ។ យ៉ាងណាមិញ លទ្ធផល​​កាន់តែ​គាប់​ចិត្ដ​បន្ថែម​​​ទៀតគឺជាការ​​បង្កើត​ផ្លែតហ្វម​សហគមន៍ ដែល​ការ​សន្ទនា​ផ្អែក​លើ​សហគមន៍​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ជាង​ការ​ទិញ​លក់​ផលិតផលផ្ទាល់​ធម្មតាៗ​​ ដោយ​ប្ដូរ​មក​ផ្ដោត​លើ​ការ​កសាង​កេរ្ដិ៍​ឈ្មោះ​ និង​ការ​ទទួល​ស្គាល់​។ ​របាយការណ៍​បាន​បង្ហាញថា អំឡុង​ពេល​រដូវ​ដើរ​ផ្សារ​សម្រាប់​ឱកាស​វិស្សមកាលក្នុង​ឆ្នាំ​២០២០ អ្នកដើរផ្សារ​ ៥៨ភាគរយ ចូល​ទៅកាន់​បណ្ដាញ​សង្គម​ក្នុង​ការ​ទិញ​ផលិតផល​ជាមួយ​មិត្ដភក្ដិ ក្រុម​គ្រួសារ និង​អ្នកគាំទ្រ​។ ដូច្នេះ ថាមិន​ អតិថិជន​បាន​ទិញ​ដោយ​ផ្ទាល់​ពី​ហាង​លក់​ផលិតផល​របស់លោកអ្នក ឬ​ក៏អត់​នោះទេ ផ្លែតហ្វម​នេះ​នៅតែអាច​ជួយ​ផ្សព្វផ្សាយ​អំពី​ផលិតផល និង​សេវាកម្ម​នោះ​។

ផ្សព្វផ្សាយ​ក្នុង​ឱកាស​លក់​ពិសេសៗ

នរណា​ក៏ចង់​បានតម្លៃ​ថោក! យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ដឹងថា ថ្ងៃណា ឱកាសណា ដូចជា Black Friday និង Cyber Mondy មាន​ន័យ​ដូច​ម្ដេច​។ វាជា​ឱកាស​សន្សំសំចៃ​លុយ​ដ៏​សម្បើម​។ ដូច្នេះ គួរ​តែ​ឆ្លៀត​ក្រើន​រំឭក​អំពី​ថ្ងៃ​លក់​ដ៏វិសេស​នេះ កុំឱ្យ​រំលង​ឱកាស​បង្កើន​សកម្មភាព​ទំនាក់ទំនង​ក្នុង​ចំណោម​អតិថិជន​ចាស់ៗ​ បើក​ការ​សន្ទនា​ថ្មីៗ និង​ពង្រីក​វិសាលភាព​ទៅដល់​អតិថិជន​ថ្មីៗ​។ ចូរ​ចង​ចាំ​ថា អតិថិជន​អន្ដរជាតិ​ ៨នាក់​ក្នុង​ចំណោម ១០​នាក់ បាន​និយាយថា ការ​ចូលរួម​ក្នុង​ថ្ងៃ​ Mega Sale Days (MSD) ​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ដូច​បានក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍​។ បន្ថែម​ពី​ថ្ងៃ MSD ព្រឹត្ដិការណ៍​ដាច់​ដោយ​ឡែក​ផ្សេងៗទៀត​ ក៏អាច​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្មធុនតូច​ផង​ដែរ។ ទាំង​នោះ​រួមមាន Giving Tuesday និង Small Business Saturday ជាដើម។ ការ​លក់ដ៏​វិសេស​ទាំង​នេះ​បាន​ផ្ដល់​ឱកាស​សម្រាប់​អាជីវកម្ម​ធុន​តូច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​។

បង្កើត​បទពិសោធ​ដើរផ្សារ​យ៉ាង​ពិសេស

ពេល​មាន​បំណង​ចង់​បង្កើន​ការ​លក់​តាម​រយៈ​អាជីវកម្ម​អនឡាញ ដែល​ជា​បទពិសោធ​​ផ្ទុះ​ស្រឡះ​ពី​ការ​ដើរ​ផ្សារ​នៅ​តាម​ហាង​ផ្ទាល់ សំខាន់​ត្រូវ​យល់​ថា សាមញ្ញភាព​​​នៃ​ផលិតផល​ល្អ​ៗ​នឹង​មិន​អាច​​រំលេច​នូវ​​ភាព​លេច​ធ្លោរ​អ្វី​ឡើយ​។ យុទ្ធនាការ​ធ្វើ​ទីផ្សារ​ប្រកបដោយ​ជោគជ័យ​ គឺជា​អ្វីដែល​ធានា​ថា ចំណូល​ចិត្ដ​លើ​បណ្ដាញ​ផ្សព្វផ្សាយ និង​មាតិកា​ ​​របស់​មហាជន​គោលដៅ ​រមែង​ស្ថិត​នៅ​ជា​អាទិភាព​បំផុត​​។ ការ​ដើរផ្សារ​បាន​ក្លាយជា​ប្រភព​នៃការ​កម្សាន្ដ​សម្រាប់​អតិថិជន ដោយ​ពួកគេ ៨២​ភាគរយ ដែល​ដើរទិញ​ផលិតផល​អំឡុង​ពេល​សម្បូរ​មនុស្ស​ខ្លាំង ​បាន​សារភាព​ថា ពួកគេ​ហាក់​ដូចជាមាន​ចំណាប់​អារម្មណ៍​​ដើរផ្សារ​ ដែល​ត្រូវបាន​ចាត់ទុក​ជា​ការ​កម្សាន្ដ និង​បង្កើត​​ទំនាក់ទំនង​។ ក្នុង​ឆ្នាំ​២០២១ នេះ គ្រាន់​តែ​កម្មវិធី​លក់​តាម​អនឡាញ​ អាច​រក​ចំណូល​បាន​រហូត​ដល់ ២៥​ពាន់​លាន​ដុល្លារ​ឯនោះ​៕

អំពី​ក្រុមហ៊ុន Httpool

ក្រុមហ៊ុន Httpool គឺជា​ក្រុមហ៊ុនមួយ​របស់​ក្រុមហ៊ុន Aleph Holding ដែលវិនិយោគ​លើ​​​ផ្លែតហ្វម​ផ្សព្វ​ផ្សាយ​​ឌីជីថល​ឈានមុខ​គេជា​ច្រើន​​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាស៊ី។ ជាមួយ​លទ្ធភាព​ចូល​ទៅកាន់​ប្រព័ន្ធ​ប្រតិបត្ដិការ​ជីឌីថល​ បច្ចេកវិទ្យា​សម្រាប់​ប្រតិបត្ដិការ​ផ្ដាច់​មុខ​ និង​ចំណេះដឹង​ផ្នែក​ជំនាញ បាន​អនុញ្ញាត​ឱ្យក្រុមហ៊ុន Httpool គាំទ្រ​ដល់​អាជីវកម្ម និង​យីហោ​ផលិតផល​នានា​ក្នុង​ការ​បង្កើនកិច្ច​ខិតខំប្រឹងប្រែង​​​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ​ និង​ជំរុញ​ឱ្យ​អាជីវកម្ម​ទទួល​ជោគជ័យ​។

​អំពី​ក្រុមហ៊ុន Aleph

Aleph ជា​ដៃគូ​ផ្សព្វផ្សាយ​លើប្រព័ន្ធ​ឌីជីថល​ដ៏​ធំបំផុត​ក្នុង​ពិភពលោក ដែល​មាន​ប្រតិបត្ដិ​ការ​ក្នុង​ទីផ្សារ​ចំនួន ៧២​ប្រទេស​ ជាមួយ​ការ​ប្រើ​ប្រាស់​រូបិយបណ្ណ​ចំនួន ៤៣​ប្រភេទ​ទៅដល់​អតិថិជន​ជិត ៣​ពាន់​លាន​នាក់​ និង​ពង្រីក​សក្ដានុពល​នៃការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ឌីជីថល​របស់​ពួកគេ​។ Aleph មាន​ភារកិច្ច​ផ្សារ​ភ្ជាប់​ក្រុមហ៊ុន​ធំៗ​បំផុត​ក្នុង​វិស័យ​ផ្សព្វផ្យាយ​ផ្នែកឌីជីថល​ជាមួយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដែល​ពឹង​អាស្រ័យ​លើ​ពួកគេ។ ដៃគូ​ធំៗដ៏​សំខាន់​​នៅ​​តាម​​​បណ្ដា​ប្រទេស​ផ្សេងៗ​ រួមមានបណ្ដាញផ្សព្វផ្សាយ​ Twitter, Spotify, Snapchat, LinkedIn, TikTok, Facebook, Twitch, Tripadvisor និង EA ផងដែរ។ ៕

To Top