ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បិទវគ្គបណ្ដុះបណ្ដាល ស្ដីពីសុខភាព ជនទេសន្ដរប្រវេសន៍ និងការថែទាំសុខភាព

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញ បិទ វគ្គបណ្ដុះ បណ្ដាលការបង្កើត សេចក្ដីព្រាងផែនការ យុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពនៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ LBN ក្រុងកំពង់ចាម ។

អភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី បានឲ្យដឹងថា គោលបំណងរួម នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីបង្កើតបរិយាកាសផ្ដល់សេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ សំដៅលើកកម្ពស់សុខភាព និងសុខមាភាព របស់ជនទេសន្ដរប្រវេសន៍គ្រប់រូប និងគ្រប់វ័យ ។

លោកស្រីអភិបាលរងខេត្ត បានឲ្យដឹងទៀតថា សិក្ខាសាលាមានការចូលរួម ពីថ្នាក់ដឹកនាំ មកពីអន្តរក្រសួង ស្ថាប័ន អង្គការដៃគូរពាក់ព័ន្ធរួម មានក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ N.C.C.T ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក លោកស្រី មកពីតំណាង មន្ទីរសុខាភិបាលខេត្តទាំង៦ រួមមាន ៖ ខេត្សស្ទឹងត្រែង, ក្រចេះ, ព្រះសីហនុ, តាកែវ, ស្វាយរៀង និងខេត្តកំពង់ចាម និងតំណាងអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍នៅកម្ពុជា (IOM) ៕

To Top