ភ្នំពេញ៖ ក្រោយពីមានការប្រេះស្រាំ ជាលោក កឹម សុខា បន្តជួបមន្រ្តីការទូតបរទេស ក្រោយប្រេះស្រាំជាមួយ លោក សម រង្ស៊ីមួយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែលស្ថិតនៅក្នុងប្រទេស លោក កឹម សុខា បានបន្តទទួលជួបពិភ្សាការងារជាបន្តបន្ទាប់ជាមួយ ក្រុមមន្រ្តីការទូតមកពីបណ្ដាប្រទេសធំៗ រួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អឺរ៉ុប និងសាធារណរដ្ឋឆេក ជាដើម។
សូមរំលឹកថា កាលពីថ្ងៃទី២៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ លោក កឹម សុខា បានចេញសារដ៏ភ្ញាក់ផ្អើលមួយ ដោយ អំពាវនាវឲ្យក្រុមលោក សម រង្ស៊ី ឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថត ទៅប្រើប្រាសភ្ជាប់ជាមួយ សកម្មភាពមហិច្ឆតាន យោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។
បន្ថែមពីលើនោះ លោក កឹម សុខា ដែលត្រូវបានគេ សង្កេតឃើញថាកំពុងព្យាយាម ដោះខ្លួនពីដៃគូរបស់ខ្លួន បានបញ្ជាក់ផងដែរថា លោកមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះ សកម្មភាពរបស់លោក សម រង្ស៊ី និង បក្ខពួកនោះឡើយ។
បញ្ជាក់បន្ថែមពីលើនេះ ប៉ុន្មានថ្ងៃក្រោយមកទៀត លោក កឹម សុខា ក៏បានចេញសារបញ្ជាក់យ៉ាងច្បាស់ៗថា លោកធ្វើអ្វីដែលលោកអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់លោក មិនធ្វើតាមអ្នកណាគំរាមបង្ខំលោកឡើយ ជាពិសេសអ្វីដែលលោក ផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្លួន។
ក្រោយប្រកាសចែកផ្លូវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ តាមរយៈគេហទំព័រហ្វេសប៊ុក លោក កឹម សុខា បានឱ្យដឹងថា លោកបានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆេក ដែលបច្ចុប្បន្នជាសមាជិកសហភាពអុឺរ៉ុប និងដែលត្រូវវេនធ្វើជាប្រធានសហគមន៍អុឺរ៉ុបនៅឆមាសទីពីរនៃឆ្នាំ២០២២ បន្ទាប់ពីប្រទេសបារាំង ដែលត្រូវធ្វើជាប្រធានសហភាពនេះនៅឆមាសទីមួយ ឆ្នាំ២០២២ នេះ ហើយប្រទេសឆេកូស្លូវ៉ាគី គឺជាមិត្តចាស់របស់កម្ពុជា។
ក្នុងនោះលោក កឹម សុខា ក៏បានរំលឹកថា ថ្ងៃ១០ធ្នូ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលពិភពលោកនាំគ្នារម្លឹកឲ្យមនុស្សគ្រប់គ្នា លើកស្ទួយ គោរព និងការពារសិទ្ធិមនុស្ស ដើម្បីសេចក្តីសុខ សន្តិភាពនិងវិបុលភាពសម្រាប់មនុស្សជាតិ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារបច្ចុប្បន្ន និងទៅអនាគតមួយចំនួននោះ យើងក៏បានរម្លឹកនូវអនុស្សាវរីយ៍ចាស់ខ្លះ ដែលខ្ញុំបានទៅសិក្សាក្នុងប្រទេសឆេកូស្លូវ៉ាគី កាលពីដើមទសវត្សន៍ ៨០ ផងដែរ។
លោក កឹម សុខា បានឱ្យដឹងផងដែរថា ក្រៅពីជួបទូតថ្មី ដែលជាមិត្តចាស់ របស់កម្ពុជា ក្នុងមួយសប្តាហ៍មុនថ្ងៃទិវាអន្តជាតិ ១០ ធ្នូ ឆ្នាំនេះ លោកក៏មានកិត្តិយសបានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតតំណាងប្រទេសជាមិត្តបីប្រទេស ជាបន្តបន្ទាប់ផងដែរ ដែលទូតទាំងនោះបានសម្តែងការគោរព កោតសរសើរនូវគុណតម្លៃ នៃការតស៊ូរដោយសន្តិវិធី ការអត់ធ្មត់ និងការលះបង់របស់លោក ក្នុងបុព្វហេតុសិទ្ធិមនុស្ស៕