ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារថត ខ្សែភាពយន្ដភាគរឿង «កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញបូណ៌មី»។
សូមរំលឹកថា សមាសភាពគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញបូណ៌មី» មានលោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន, លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំរឿង ជាអនុប្រធាន ព្រមទាំងមានទីប្រឹក្សា និងសមាជិកចំនួន ១៣នាក់ផ្សេងទៀត ៕