ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស ពិរុទ្ធជន ចិនតៃវ៉ាន់ម្នាក់ជាប់គុក២៥ ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងជាង១ គីឡូក្រាមកន្លះ

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការ ប្រកាសសាលដីកាលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ ជនជាតិចិនតៃវ៉ាន់ ម្នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៤ ផ្តន្ទាទោសដាក់ គុក កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរ ជាងមួយគីឡូក្រាម កន្លះ ប្រព្រឹត្ត កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៣ នៅក្នុងចណុច ផ្ទះសំណាក់សំណាងល្អ ផ្លូវ ៣០៤ ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និង នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ។

តុលាការកំពូល បានសម្រេចតម្កល់ទោស របស់ជនជាតិចោទ រក្សាទុកជាបានការ ដដែល និង ប្រកាសបិទផ្លូវតវ៉ា។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទជនជាតិចិនតៃវ៉ាន់រូបនេះ មានឈ្មោះ លី គីងស៊ាង ភេទ ប្រុស អាយុ កើតឆ្នាំ ១៩៦២។

ជនជាប់ចោទឈ្មោះ លី តឹងស៊ាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៤ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

គាត់បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទោសគាត់ រក្សាទុកនៅដដែល។ គាត់បន្តប្តឹងសារទុក្ខមកតុលាការកំពូល។

ជនជាប់ចោទឈ្មោះ លី តឹងស៊ាង
ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៣ នៅចំណុចកើតហេតុ ខាងលើ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ១៦០០, ៦៥ ក្រាម ( ជាង ១ គីឡូក្រាម កន្លះ) ៕

ដោយ រស្មី អាកាស

To Top