ព័ត៌មានជាតិ

លោក ទៀ សុខា សមាជិក នៃគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ ប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

ភ្នំពេញ៖ លោក ទៀ សុខា ក្នុងនាមជាសមាជិកមួយរូប នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រ ជាឱឡារិក និងយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ។

លោក ទៀ សុខា មានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមជាទីបំផុត សម្រាប់បេក្ខភាព នាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត របស់ព្រះរាជាណាចក្រកម្ពុជា​ ដើម្បីបន្តវេនដឹកនាំ ការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព ស្ថេរភាពសង្គម និងកសាងអភិវឌ្ឍថ្មីៗបន្តទៀត លើគ្រប់វិស័យ ដើម្បីសេចក្តីសុខ សុភមង្គល ដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋគ្រប់រូប៕

To Top