Covid-19

កម្ពុជា រកឃើញករណីវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ជាលើកដំបូង

ភ្នំពេញ៖ កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរ វ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពី ធ្វើការនៅប្រទេសហ្គាណា។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១បញ្ជាក់ទៀតថា ស្ត្រីអាយុ២៣ឆ្នាំ ដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកកម្ពុជា ៕

To Top