ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកមុម្មុយនិស្តចិន បានអញ្ជើញចុះសួរសុខទុក្ខ ដល់ផ្ទះរបស់អ្នកភូមិឈ្មោះXu Xuehaiដែលស្ថិតនៅភូមិ Desheng ស្រុក Zhangbei ខេត្តHebei។
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកមុម្មុយនិស្តចិន បានអញ្ជើញមកដល់ភូមិ Desheng ឃុំ Xiaoertai ស្រុក Zhangbei ក្រុង Zhangjiakou ខេត្ត Hebei ។ ភូមិ Desheng គឺជាភូមិក្រីក្រ គ្រួសារចំនួន២១២គ្រួសារក្នុងចំណោម ៤១៣គ្រួសារ នៅក្នុងភូមិគឺជាគ្រួសារក្រីក្រ។ នៅក្នុងផ្ទះអ្នកភូមិក្រីក្រឈ្មោះ Xu Haicheng លោក Xi Jinping បានគណនាពីបញ្ជី កាត់បន្ថយភាពក្រីក្រជាមួយមន្ត្រីភូមិនិងអ្នកភូមិ និងស្វែងរកមធ្យមបាយ កាត់បន្ថយភាពក្រីក្រ។ អ្នកភូមិឈ្មោះXu Haicheng បានជ្រាបលោកXi Jinpingថា គ្រួសារលោកមានដីទំហំ ២ហិកតា ដោយបានដាំដំឡូងបារាំងនិងមើម beet ដែលជាប្រភពចំណូលសំខាន់។
“ការដាំដំឡូងបារាំងល្អប្រហែល ១៩៩៨ម៉ែត្រការ៉េ ទិន្នផលសរុបគឺ ៣០០០គីឡូក្រាម ហើយមួយគីឡូក្រាមអាចទទួលបានប្រាក់ចំណូល ៤យាន់ប្រាក់ចិន ដំឡូងពាណិជ្ជកម្មជាធម្មតាដាំ៩៩៩០ម៉ែត្រការ៉េ មួយគីឡូក្រាមអាចទទួលបាន ប្រាក់ចំណូល ១យាន់ប្រាក់ចិន។ តម្លៃខុសឆ្ងាយគ្នាណាស់!” លោក Xi Jinping បានមើលពីបញ្ជីចំណូល និងចំណាយរបស់គ្រួសារលោកXu Haicheng រួចថ្លែងបែបនេះ។
លោកស្រី Liu Guirong អ្នកដាំដំឡូងទ្រង់ទ្រោយធំ បាននិយាយថា “ចា៎! មានភាពខុសគ្នាច្រើន ដូច្នេះអ្នកទាំងអស់គ្នា សុខចិត្តដាំដំឡូងបារាំងវិញ។ នៅពេលដំបូង ទំហំដាំតូច ឥឡូវបានអភិវឌ្ឍពីប្រហែល ៣០០ម៉ែត្រការ៉េ ក្នុងមួយគ្រួសារដល់ប្រហែល ២0ម៉ឺនម៉ែត្រការ៉េក្នុងមួយគ្រួសារ” ។
លោក Xi Jinping បាននិយាយថា ដំឡូងបារាំងគឺជាឧស្សាហកម្មធំមួយ។ លោកបានសួរកម្មាភិបាលក្នុងតំបន់ថា តើមានសង្ឃឹមអាចបណ្តុះ ដំឡូងបារាំងពូជល្អ នៅក្នុងតំបន់ក្នុងទ្រង់ទ្រោយធំទេ? កម្មាភិបាលបានឆ្លើយតបថា អាចធ្វើបាន ការបណ្តុះពូជដំឡូងបារាំងនៅក្នុងស្រុកយើងខ្ញុំមានចំនួនមួយភាគប្រាំ នៃទូទាំងប្រទេសចិន។
លោក Xi Jinping បានងក់ក្បាលហើយនិយាយថា ជំហានមានច្រកចេញ គឺស្វែងរកទីផ្សារ និងធ្វើឱ្យមានទ្រង់ទ្រាយធំ។ លោកបានមើលបញ្ជីចំណូល និងចំណាយរបស់គ្រួសារលោក Xu Haicheng ហើយនិយាយថា ខ្ញុំមើលពីបញ្ជីចំណាយរបស់គ្រួសារលោក ប្រាក់ចំណូលក្នុងមួយឆ្នាំគឺ៤៣០០០យាន់ ការចំណាយខាងផលិតកម្មគឺ ១២៧០០យាន់ ហើយការចំណាយក្នុងគ្រួសារ២៩០០០យាន់។ ហេតុនេះ ការចំណាយសរុបគឺ ៤២០០០យាន់មែនទេ?
លោក Xu Haicheng បាននិយាយថា ការចំណាយសំខាន់ក្នុងគ្រួសារ គឺសម្រាប់ឱ្យប្រពន្ធខ្ញុំទៅមើលជំងឺនិងសម្រាប់ កូនស្រីទីពីរទៅសាលារៀន តម្លៃសិក្សាគឺ 18000 យាន់ក្នុងមួយឆ្នាំ។
លោក Xi Jinping បានសួរទៀតថាតើកូនស្រីទីពីរ បានទទួលអាហារូបករណ៍ដែរឬទេ?
កូនស្រីរបស់លោក Xu Haicheng បានឆ្លើយតបថា មាន 3000 យាន់ក្នុងមួយឆ្នាំ។
លោក Xi Jinpingបានបន្តថា ប្រាក់ចំណូលគឺ ៤៣០០០យាន់ ហើយការចំណាយ ជិត៤២០០០យាន់ ក្រៅពីមើលជំងឺនិងការសិក្សា ចុះជីវភាពប្រចាំថ្ងៃវិញ? លោក XiJinping គិតបញ្ជីដោយប្រុងប្រយ័ត្ន ហើយបានប្រាប់លោកXu Haichengថា គណបក្សនិងរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ចំពោះ គ្រួសារដូចលោកអ៊ីចឹង ដើម្បីធ្វើឱ្យប្រជាជនមាន ជីវភាពរស់នៅល្អបវរ៕