បរទេស៖ ធនាគារពិភពលោក World Bank នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថានឹងបញ្ចេញកញ្ចប់លុយ ប្រមាណជា៩៣ពាន់លានដុល្លារ នៃសមាគមន៍អភិវឌ្ឍអន្តរជាតិឬ IDA ដើម្បីជួយ ទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃវិរុសកូវីដ។
IDA របស់ World Bank ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ដែលមានគោលបំណងសំខាន់ជួយ ដល់បណ្តាប្រទេសក្រីក្រតាមរយៈ ការផ្តល់ជាកញ្ចប់ប្រាក់ជំនួយចាប់ពីការប្រាក់កម្រិតទាបរហូតដល់ គ្មានការប្រាក់ផងសំដៅពង្រីកកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងធ្វើឲ្យប្រសើរឡើងនៃជីវិតរស់នៅរបស់មនុស្ស។
គួររំលឹកដែរថាកញ្ចប់ជំនួយលើកទី១៩របស់ IDA ដែលបានធ្វើឡើងកាលពីខែកក្កដាឆ្នាំ២០២០គ្រានោះមានទំហំ ប្រមាណជា៨២ពាន់លានដុល្លារ ដោយយកទៅប្រើប្រាស់សម្រាប់គម្រោងជំនួយជាច្រើនមានរយៈ ពេល៣ឆ្នាំដែលបញ្ចប់ទៅនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
នេះមាន័យថាជំនួយចុងក្រោយនេះ នឹងធ្វើឲ្យជំនួយសរុបកើនឡើង ២៣,៥ពាន់លានដុល្លារសម្រាប់ប្រទេសសរុប ចំនួនប្រមាណជា៤៨ហើយការប្រជុំពិភាក្សា លើកនេះបានប្រព្រឹត្តទៅប្រើពេលវេលា ប្រមាណជា២ថ្ងៃ នៅក្នុងប្រទេសជប៉ុន៕
ប្រែសម្រួល៖ស៊ុនលី