ព័ត៌មានអន្តរជាតិ

អស់រយៈពេល ២ឆ្នាំហើយ ទីបំផុតអូស្ត្រាលីបើកព្រំដែនវិញ ទោះបារម្ភពីមេរោគថ្មីអូមីក្រុងក្តី

ស៊ីដនី៖ យោងតាមការបញ្ជាក់ ដោយប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ថា ខ្លួននឹងបើកទ្វាប្រទេសឡើងវិញ ទាំងអ្នកដែលបំលាស់ទីធ្វើការ និងនិសិ្សតបរទេសដែលទទួល វ៉ាក់សាំងរួចរាល់។

ការប្រកាសនេះបានធ្វើឡើង ក្រោយរយៈពេលជាង ២ឆ្នាំមកហើយ ដែលអូស្ត្រាលីបានប្រកាសបិទទ្វា ប្រទេសរបស់ខ្លនដោយសារតែ ការរីករាលដាលធ្ងន់ធ្ងរ នៃវិរុសកូវីដ១៩។

ទោះបីជាយ៉ាងណាក្តី ការប្រកាសបើកទ្វាវិញនេះ ត្រូវបានពន្យាពេលអស់រយៈពេលជាង ២សប្តាហ៍មកហើយ គិតចាប់តាំងតែពីបានទទួលដំណឹង អំពីវត្តមានរបស់មេរោគថ្មី
អូមីក្រុង Omicron ប៉ុន្តែចុងក្រោយនៅតែត្រូវបង្ខំចិត្ត ដើម្បីអាចស្តារស្ថានភាពឡើងវិញ ជាពិសេសសកម្មសេដ្ឋកិច្ច ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top