ព័ត៌មានជាតិ

លោក សុខ ទូច៖ តំបន់ព្រៃលិចទឹក​ គួរដាំដើមឈើ ដែលធ្លាប់ដុះ នៅតំបន់នោះ

ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកចុះតាមដាន ករណីរំលោភបំពានតំបន់ដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប បានលើក ទឹកចិត្ត ឱ្យ ដាំប្រភេទដើមឈើណា ដែលធ្លាប់ដុះនៅតំបន់ដីព្រៃលិចទឹក ដែលត្រូវបានទន្រ្ទាន ដែលវាផ្តល់អត្ថប្រយោជន៍ ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែ ឬចំណីផ្សេងៗដល់ត្រី ។

តាមរយៈ ផេកហ្វេសបុកលោក សុខ ទូច ផ្ទាល់បានថ្លែងអំណរគុណអ្នកដែលដាំដើមឈើឡើងវិញ នៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ។

លោកបន្តថា ការផ្តល់អាទិភាពដាំ ដើមឫស្សី ហាក់មិនសូវសមហេតុផល នៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សីគេដាំដើម្បីទប់ដី កុំឱ្យបាក់ច្រាំង នៅតាមព្រែក ប្រឡាយ អូរជាដើម រីឯដើមត្នោត ក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ ។ ប៉ុន្តែគួរដាំឡើងវិញដូចជាដើមឈើកែង ដើមរាំងទឹក ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ ។

លោកបានបន្ថែមថា ព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើយើងមិនព្យួររាស់ទន្ទ្រានទេ តែរយៈពេល២ទៅ៣ឆ្នាំ វានឹងដុះមកវិញមិនខាន ៕

To Top