ព័ត៌មានអន្តរជាតិ

អង្គការឃ្លាំមើល សិទ្ធិមនុស្សអំពាវនាវ ឲ្យជប៉ុនផ្អាកការផ្លាស់ប្តូរ យោធាគ្នាជាមួយមីយ៉ានម៉ា

បរទេស៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសជប៉ុន ឲ្យផ្អាកកម្មវិធីសិក្សាយោធាបរទេសមួយ ដែលកម្មាភិបាលមកពីប្រទេសមីយ៉ានម៉ា បានទទួលការបណ្ដុះបណ្ដាកម្មវិធីប្រយុទ្ធ។

ចាប់តាំងពីមានរដ្ឋប្រហារ ក្នុងប្រទេសមីយ៉ានម៉ា នៅក្នុងខែកុម្ភៈមក ប្រទេសជប៉ុនបានកាត់ផ្តាច់ជំនួយថ្មី និងបានអំពាវនាវឲ្យយោធា នៃប្រទេសមីយ៉ានម៉ា ឈប់ធ្វើអំពើហិង្សា ប៉ុន្តែក្រុមសិទ្ធិមនុស្ស បាននិងកំពុងតែស្នើឲ្យមាន ចំណាត់ការកាន់តែខ្លាំងក្លាឡើង ដូចជាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមមន្ត្រីនិងអ្នកវិភាគ បាននិយាយប្រាប់ថា ប្រទេសជប៉ុនបានស្វះស្វែង ធ្វើឲ្យមានតុល្យភាពចំពោះការគាំទ្រខ្លួន សម្រាប់លទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា ជាមួយកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងប្រទេសនោះ។

គួរបញ្ជាក់ថា នៅក្នុងខែមីនា អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បាននិយាយប្រាប់កាសែតរ៉យទ័រថា ចំណាត់ការណាមួយ ដែលកាត់ផ្តាច់ចំណងមិត្តភាព ជាមួយយោធានៃប្រទេសមីយ៉ានម៉ា អាចនឹងបណ្ដាលឲ្យប្រទេសចិនឈ្នះបានអំណាច កាន់តែខ្លាំងបន្ថែមទៀត ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top