Covid-19

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ដាក់ខ្លួននៅដាច់ដោយឡែក ក្រោយពេលកូនស្រី តេស្តឃើញវិជ្ជមានកូវីដ

បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអាទិទ្យម្សិលមិញនេះបានសម្រេច ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្រោយពេលដែលកូនស្រីរបស់ លោកបានតេស្តឃើញវិជ្ជមានកូវីដ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យ របស់ការិយាល័យលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីទាំងភរិយា របស់លោកនាយករដ្ឋមន្ត្រី និងកូនដទៃទៀតមិនបានតេស្តឃើញវិជ្ជមាននោះទេ។

ក្រៅពីនោះរដ្ឋមន្ត្រីក្រសួងអប់រំលោក Yifat Shasha Biton ក៏បានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកហើយផងដែរក្រោយ ពេលដែលកូនស្រីរបស់ លោកក៏បានធ្វើតេស្តវិជ្ជមានកូវីដដូចគ្នា។

គួរឲ្យដឹងដែរថាកាលពីថ្ងៃទី១៤ ខែធ្នូ កន្លងមកលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បាន ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ផងដែរក្រោយពេលដែលមនុស្សម្នាក់ ដែលបាន ធ្វើដំណើររួមជាមួយ នឹងលោកត្រឡប់ពីទស្សនកិច្ចនៅសហភាព អារ៉ាប់រួមនោះបានតេស្តឃើញវិជ្ជមានកូវីដ៕

ប្រែសម្រួល៖ស៊ុនលី

To Top