Covid-19

អ៊ីរ៉ង់ ដាក់បម្រាមអ្នកដំណើរ មកពីបារាំង អង់គ្លេស នរវេស និងដាណឺម៉ាក ដោយសារអូមីក្រុង

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។

សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង ទៅនឹងមេរោគថ្មីអូមីក្រុង។

គួរឲ្យដឹងដែរថា អ៊ីរ៉ង់ត្រូវបានគេចាត់ទុកថា ជាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៍ា ដែលទទួលរងការវាយប្រហារ ដោយសារវិរុសកូវីដខ្លាំងជាងគេបំផុត ដោយក្នុងនោះអ្នកបាន ឆ្លងវិរុសកូវីដមានចំនួន រហូតទៅដល់
៦ ១៨៤ ៧៦២នាក់ មកហើយនិងអ្នកដែលបាត់បង់ជីវិត មានចំនួនដល់ទៅ ១៣១ ៤០០នាក់។

មកដល៉ពេលនេះអ៊ីរ៉ង់ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងល្បឿនលឿនគួរសមមួយ ដើម្បីអាចប្រឈមមុខទៅនឹង ការរីករាលដាលបន្ថែមទៀត ដោយក្នុងនោះពលរដ្ឋប្រមាណជា ៥១,៣លាននាក់ ហើយដែលបានទទួល
វ៉ាក់សាំងរួចរាល់ក្នុងចំណោម ពលរដ្ឋសរុប ៨៥លាននាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top