ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង នឹងដាក់ប្រើកូនដ្រូន ស៊ើបការណ៍ផលិត ក្នុងស្រុងនៅឆ្នាំ២០៣១

បរទេស ៖ យោធាកូរ៉េខាងត្បូង បានអនុម័តផែនការ អភិវឌ្ឍក្នុងស្រុក និងដាក់ប្រើនូវកូនដ្រូន ឃ្លាំយកការណ៍សម្ងាត់ នៅត្រឹមក្នុងឆ្នាំ២០៣១ ដើម្បីធ្វើកិច្ចការពារ ឲ្យកាន់តែល្អប្រសើរឡើង នូវក្រុមកោះតាមព្រំដែនទឹក ភាគពាយព្យប្រទេស នេះបើយោងតាមការ និយាយឲ្យដឹង ពីទីភ្នាក់ងារទិញអាវុធរដ្ឋ ។

យោងតាមរដ្ឋបាលកម្មវិធីទិញការពារជាតិ បានឲ្យដឹងថា គណៈកម្មការលើកកម្ពស់ គម្រោងការពារជាតិ បានធ្វើការ គាំទ្រ គម្រោងមានទំហំ ទឹកប្រាក់៤៧៩លានដុល្លារ សម្រាប់កូនដ្រូន ដែលរចនាផលិតឡើង សម្រាប់ធ្វើប្រតិបត្តិការ ពីយន្តហោះចម្បាំងទ័ពជើងទឹក និងដោយកងកម្លាំង ម៉ារីន នៅតាមក្រុមកោះជាប់ព្រំដែន ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ គណៈកម្មការលើកកម្ពស់ គម្រោងការពារជាតិ ហៅកាត់ថា DAPA បាននិយាយថា “កូនដ្រូនថ្មី ដែលប្រសិនបើអភិវឌ្ឍ ហើយនេះ នឹងពង្រឹងបន្ថែមសមត្ថភាព របស់យោធា ក្នុងការឆ្លើយតប ចំពោះការគម្រាមកំហែងសន្តិសុខ តាមរយៈការឃ្លាំមើល តំបន់ដែនសមុទ្រ និងក្រុមកោះជាប់ព្រំដែន ភាគពាយព្យ” ។

ក្រៅពីនេះ នៅកិច្ចប្រជុំ របស់គណៈកម្មការនោះ យោធាបានអនុម័តផែនការ មូលដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍ ផលិតឧទ្ធម្ភាគចក្រ ចម្បាំងមួយ ដែលស្ថិតនៅក្រោមគម្រោង មានទំហំទឹកប្រាក់៤៥០ពាន់លានវ៉ុន ដែលនឹងប្រព្រឹត្ត ទៅចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ផងេដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top