វ៉ាស៊ីនតោន៖ អូមីក្រុង ត្រូវបានប្រកាសជា ផ្លូវការកាលពីថ្ងៃអង្គារថា ជាទម្រង់ឆ្លងដ៏លេចធ្លោនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះកំពុង ឈានចូលដល់ឆ្នាំទី៣ នៃជំងឺរាតត្បាត ដោយមានថ្នាំព្យាបាលជាច្រើនទៀត បានបញ្ជាទិញពីក្រុមហ៊ុន Pfizer ខណៈពេលដែលគោលនយោបាយ របស់រដ្ឋាភិបាលសហព័ន្ធបានរិះគន់ថា នៅមានភាពស្រពិចស្រពិល។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ទើរតែគ្រប់ករណី ជំងឺកូវីដ-១៩ ថ្មីរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនត្រូវបានផ្សារ ភ្ជាប់ទៅនឹងទម្រង់ឆ្លងអូមីក្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយសារជំងឺប្រភេទថ្មី ដែលអាចឆ្លងបានខ្ពស់បាន វ៉ាដាច់ទម្រង់ឆ្លងដែលតា យ៉ាងឆាប់រហ័ស និងបង្កឱ្យមានការកើនឡើង ថ្មីទូទាំងប្រទេស។
ទម្រង់ឆ្លងអូមីក្រុង ដែលត្រូវបានគេស្គាល់ថា B.1.1.529 ត្រូវបានរកឃើញប្រហែល ៩៥,៤ ភាគរយនៃករណីថ្មីទាំងអស់ សម្រាប់សប្តាហ៍នៃថ្ងៃទី២៦ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា CDC បានប៉ាន់ប្រមាណខណៈដែល ៤,៦ភាគរយ ត្រូវបានភ្ជាប់ទៅនឹងទម្រង់ដែលតា។
នោះគឺជាការកើនឡើងពីទម្រង់អូមីក្រុង ដែលបង្កើតបាន ៧៧ភាគរយ នៃករណីកាលពីសប្តាហ៍មុន ៣៧,៩ភាគរយសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ និងត្រឹមតែ ៨ភាគរយនៃសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ នេះបើយោងតាមទីភ្នាក់ងារនេះ។
ទម្រង់ឆ្លងនេះបង្កើតបានជា ករណីភាគច្រើននៅគ្រប់តំបន់ របស់សហរដ្ឋអាមេរិក ជាមួយនឹងតំបន់ដែលមាន ភាគរយខ្ពស់បំផុតនៃ ករណីអូមីក្រុង រួមមានទីក្រុង New York និង New Jersey រដ្ឋ Texas និងរដ្ឋជុំវិញរបស់វា និងភាគអាគ្នេយ៍នៃប្រទេស។
ប្រភេទថ្មីនេះ បានបង្ហាញឱ្យឃើញពី ភាពធន់នឹងថ្នាំវ៉ាក់សាំង នៅពេលនិយាយអំពីការការពារការឆ្លង ហើយការសិក្សាដំបូងៗបានណែនាំថា ទម្រង់នេះអាចបង្កើតជំងឺស្រាល ជាងប្រភេទមេរោគមុនៗ នេះបើតាមការរាយការណ៍របស់ទស្សនាវដ្តី Forbes កាលពីថ្ងៃអង្គារ៕
ដោយ ឈូក បូរ៉ា