ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ រកបានប្រាក់ចំណូលពី ពាណិជ្ជកម្មកាបូនចំនួន ១២,៥ពាន់លានអឺរ៉ូ

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារបរិស្ថានអាល្លឺម៉ង់ ហៅកាត់(UBA) បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលអាល្លឺម៉ង់ សម្រេចបានប្រាក់ចំណូល ក្នុងកំណត់ត្រាចំនួន ១២,៥ពាន់លានអឺរ៉ូ ស្មើនឹង១៤,១ពាន់លានដុល្លារ ពីការជួញដូរពីការបំភាយកាបូន នៅឆ្នាំ២០២១ ។

លោក Dirk Messner ប្រធាន UBA បានឲ្យដឹងថា “ប្រាក់ចំណូលដែលបានមកពី ការកំណត់តម្លៃឧស្ម័នកាបូនិច (CO2) រួមចំណែកយ៉ាងសំខាន់ក្នុងការ អនុវត្តការផ្លាស់ប្តូរថាមពល គម្រោងការពារអាកាសធាតុ ហិរញ្ញប្បទាន និងត្រូវបានប្រើប្រាស់ផងដែរ ដើម្បីសម្រាលបន្ទុកលើអ្នកប្រើប្រាស់” ។

ប្រព័ន្ធពាណិជ្ជកម្មនៃការបំភាយឧស្ម័នរបស់សហភាពអឺរ៉ុប (EU-ETS) បានបង្កើតប្រាក់ចំណូលពីការដេញថ្លៃចំនួន៥,៣ ពាន់លានអឺរ៉ូសម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីឆ្នាំមុន ដែលច្រើនជាង ២ដងក្នុងឆ្នាំ២០២០ នេះបើយោងតាម UBA ។

លើសពីនេះទៅទៀត ប្រហែល ៧,២ពាន់លានអឺរ៉ូ ត្រូវបានបង្កើតឡើងតាមរយៈ ការលក់វិញ្ញាបនបត្រនៅក្នុង ប្រព័ន្ធពាណិជ្ជកម្មការ បំភាយជាតិថ្មីរបស់អាល្លឺម៉ង់ (nEHS) ដែលត្រូវបានណែនាំកាលពីឆ្នាំមុន និងគ្របដណ្តប់លើអគារ និងវិស័យដឹកជញ្ជូន នេះបើយោងតាម UBA ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top