ព័ត៌មានអន្តរជាតិ

អូស្ត្រាលី និងជប៉ុន គ្រោងចុះកិច្ចព្រមព្រៀងការពារជាតិ និងសន្តិសុខមួយជាប្រវត្តិសាស្ត្រ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នឹងធ្វើការចុះ ហត្ថលេខារវាងគ្នាទៅលើ កិច្ចព្រមព្រៀងមួយដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិនិងសន្តិសុខ។

កិច្ចព្រមព្រៀងនេះត្រូវបានមេដឹកនាំ និងប្រទេសទាំងពីរបានធ្វើការលើក សរសើរថា គឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញបែរជាមើលឃើញថា វាកំពុងធ្វើឲ្យមានការអាក់អន់ចិត្ត និងមិនសប្បាយចិត្តទៅវិញ ដោយរដ្ឋាភិបាលក្រុងប៉េកាំងទៅវិញ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison និងនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នឹងត្រូវជួបគ្នាតាមរយៈវិដេអូខល ដើម្បីធ្វើពិធិចុះហត្ថលេខាជាផ្លូវការ។

គួរឲ្យដឹងដែរថា កាលពីខែកញ្ញាកន្លងមកប្រទេសអូស្ត្រាលី បានចុះហត្ថលេខាម្តងរួច ទៅហើយជាមួយនឹងសហរដ្ឋអាមេរិក និងអង់គ្លេសលើកិច្ចព្រមព្រៀងមួយ ដែលហៅឈ្មោះថា AUKUS ដែលមានន័យថា ប្រទេសមហាអំណាចទាំងពីរ នឹងជួយដល់អូស្ត្រាលីក្នុងការបញ្ជាទិញ យកនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ នាពេលខាងមុខ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top