ការស្នើ សុំរៀបចំ និងការត្រៀមរៀបចំការ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង មិនអាចឃ្លាត ចេញពីការគ្រោងផែន និងណែនាំរបស់លោក XiJinping ប្រធានរដ្ឋចិន នោះទេ លោកតែងតែ ចង្អុលបង្ហាញទិសដៅ និងដឹកនាំផ្លូវសម្រាប់ការងារត្រៀម រៀបចំការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។
ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ លោកXiJinping បានធ្វើអធិបតីក្នុងកិច្ចប្រជុំ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ មជ្ឈិមបក្ស កុម្មុយនិស្តចិន ដោយលើកឡើងពីការរៀបចំការ ប្រកួតកីឡាអូឡាំពិក បែបបៃ តង ចែករំលែក បើកទូលាយនិងស្អាតស្អំ ។
ការរៀបចំការប្រកួត កីឡាអូឡាំពិក បែបបៃតង ជាការអនុវត្តយ៉ាងស៊ីជម្រៅ នៃគំនិតអរិយធម៌ អេកូឡូស៊ី “ទឹកស្អាតនិងភ្នំបៃតង ជាភ្នំមាសនិងភ្នំប្រាក់” របស់ លោក XiJinping ក្នុងការងារ ត្រៀមរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ កីឡដ្ឋានជិះស្គីល្បឿនលឿន ជាតិចិន បានក្លាយទៅជា កីឡដ្ឋានជិះស្គីល្បឿនលឿន ទីមួយលើពិភពលោក ដែលផលិត ទឹកកក តាមរយៈបច្ចេកវិទ្យាខ្ពស់ ហើយកីឡដ្ឋានទាំងអស់ នៃការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំង នឹងប្រើប្រាស់ ថាមពលអគ្គិសនី បៃតងទាំងអស់ ។
ការរៀបចំការប្រកួត កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដោយចែករំលែកជានិមិត្តសញ្ញាសំខាន់ នៃការរៀបចំប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឱ្យបានល្អផង និងធ្វើការអភិវឌ្ឍ ក្នុងតំបន់ឱ្យបានល្អផង ។ តំបន់ Chongli ដែលជាកន្លែងរៀបចំការ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានចាកចេញពីភាពក្រីក្រ នៅខែឧសភា ឆ្នាំ២០១៩ ហើយចេញផុត ពីភាពក្រីក្រទាំងស្រុង ។ ជំរុញឱ្យប្រជាជន ចំនួន៣០០លាននាក់ ចូលរួមលេងកីឡាព្រិលទឹកកក ធ្វើឱ្យការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងអាចផ្តល់ ផលប្រយោជន៍ ដល់ប្រជាជនកាន់តែច្រើន ។
ការប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង ដោយបើកទូលាយ ជាការបង្ហាញជាក់ស្តែង នៃគំនិត “ជំរុញការកសាង សហគមន៍រួម វាសនាតែមួយ របស់មនុស្សជាតិ” របស់លោក XiJinping ។ នៅឆ្នាំ២០១៧ គណៈកម្មាធិការកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង បានចាប់ផ្តើមប្រកាស ជ្រើសរើសបុគ្គលិក ពីទូទាំងពិភពលោក ជាលើកដំបូង ដើម្បីជ្រើសរើសអ្នកជំនាញ បរទេសមួយចំនួន ចូលរួមការងារត្រៀមរៀបចំ ហើយអញ្ជើញ ប្រព័ន្ធសារព័ត៌មានបរទេស ប្រចាំជាអចិន្ត្រៃយ៍នៅក្រុងប៉េកាំង ទៅដកបទពិសោធន៍ពីការរៀបចំ ។
ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបែបស្អាស្អំគឺ លោកXiJinpingបានលើកឡើងតម្រូវការរៀបចំ ការប្រកួតបែប “សាមញ្ញ សុវត្ថិភាព និងអស្ចារ្យ” បន្ទាប់ពីគិតពិចារណាដោយពេញ លេញនូវតម្រូវការ នៃការប្រកួតនិងការប្រើប្រាស់ បន្ទាប់ពីបញ្ចប់ការប្រកួត និងប្រកាន់ខ្ជាប់ គោលការណ៍សន្សំសំចៃ មជ្ឈមណ្ឌលកីឡា Wukesong អាចសម្រេចការប្តូរ ពីកីឡដ្ឋានទឹកកក ទៅជាតារាងបាល់បោះក្នុងរយៈពេលតែ៦ម៉ោង ។ នៅក្នុងអំឡុងពេល ការប្រកួតកីឡា អូឡាំពិកនិងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង មជ្ឈមណ្ឌលសារព័ត៌មាន និងមជ្ឈមណ្ឌលវិទ្យុអន្តរជាតិ នឹងរួមបញ្ចូលជាមជ្ឈ មណ្ឌលប្រព័ន្ធសារព័ត៌មាន ។
អនុវត្តតាមគោលការណ៍រៀបចំ ការប្រកួតកីឡាអូឡាំពិក របស់លោកXiJinping ការងារត្រៀមកំពុងឈាន ទៅមុខជាលំដាប់ ហើយទទួលបាន សមិទ្ធផលជាក់ស្តែង ៕