ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះ មិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១១នាក់ (ជាករណីនាំចូលប្រភេទ អូមីក្រុងទាំងអស់), អ្នកជំងឺចំនួន៩នាក់ជាសះស្បើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៦៤នាក់, អ្នកជាសះស្បើយ សរុបចំនួន១១៦,៩៩១នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕