ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២ បានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ជាប់ទាក់ទងនឹងការឆបោកលុយ ចំនួន ៤០លានរៀល ពីស្ត្រីរងគ្រោះម្នាក់ ដែលជាថៅកែស្រី តាមរូបភាព យកលុយពី ជនរងគ្រោះ (ថៅកែស្រី) ដើម្បីទៅទិញស្រូវម៉ូវ តែបានលុយទាំងនោះ ទៅប្រើប្រាស់ផ្ទាល់ខ្លួន ដោយ និយាយភូតភរ និង កុហក ជនរងគ្រោះថា លុយ៤០លានរៀលនោះ ត្រូវបានចោរប្លន់អស់ហើយ ប្រព្រឹត្តនៅ ភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។
មន្ត្រីនគរបាលខេត្តឧត្តរមានជ័យបានអោយដឹងថា ជនសង្ស័យទាំង២នាក់ មានព្រះឈ្មោះ ទី១- ឈ្មោះ សេ ចាន់ (ជឿន) ភេទប្រុស អាយុ៣៤ឆ្នាំ កម្មករលីស្រូវ រស់នៅភូមិ-ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ដសៀមរាប។ និង ទី២- ឈ្មោះ ជា ឡាំងអ៊ូ ភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកទិញលក់ស្រូវ ស្នាក់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ។
ពួកគេ ត្រូវបានជាប់ចោទប្រកាន់ពីបទ ឆបោក និង ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២ នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលនគរបាល ដកហូតបាន លុយខ្មែរ ចំនួន៣៩,០០០,០០០៛ ( ជិត ៤០លានរៀល) ដែលជាលុយ របស់ជនរងគ្រោះនោះមកវិញ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ រស្មី អាកាស