ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងលើកទឹកចិត្តពលរដ្ឋ​ ឲ្យបង្កើតជីរពីលាមក ដើម្បីទប់ស្កាត់កង្វះខាត ជីពីប្រទេសចិន

បរទេស ៖ សេចក្តីរាយការណ៍នានា និយាយថា ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែសុំឲ្យប្រជាពលរដ្ឋ របស់ខ្លួន ប្រើប្រាស់លាមកខ្លួន ឯងផ្ទាល់ ដើម្បីបង្កើតជាជីរ ស្របពេលដែលប្រទេស ប្រឈមមុខនឹងការខ្វះខាតស្បៀង អាហារកាន់តែខ្លាំង ។

តាមសេចក្តីរាយការណ៍ ប្រទេសកុម្មុយនិស្តឯកោនេះ ជាយូរមកហើយ គឺបានទទួលយកជីរកសិកម្ម ពីប្រទេសចិន ប៉ុន្តែជំនួញនោះ រួមទាំងទំនិញដទៃ ជាច្រើនទៀតបានផ្អាក ក្រោយប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួន ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាន នៃជម្ងឺកូវីដ១៩ ។
ជាលទ្ធផល ប្រទេសកូរ៉េខាងជើង បានប្រកាសថាការសម្រេច ឲ្យបានជីរគ្រប់គ្រាន់នោះ គឺជាភាពលំបាកដំបូងក្នុងឆ្នាំ២០២២ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏កំពុងជំរុញលើកទឹកចិត្តប្រជាជន ឲ្យផលិតជីរដែលបង្កើតនៅផ្ទះ ហើយប្រភព មួយនៅក្នុងខេត្ត North Hamgyong បានប្រាប់កាសែត Daily NK ថា ប្រជាពលរដ្ឋ បានចាប់ផ្តើមផលិតជីរពីសំណល់មនុស្ស ក្រោយអាជ្ញាធរចាប់ផ្តើម ជំរុញរយៈពេល១០ថ្ងៃ ឲ្យបង្កើនផលិតកម្ម ៕
ប្រែសម្រួល៖ប៉ាង កុង

To Top