ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា សមាជិកសភា Roberta Metsola កាលពីថ្ងៃអង្គារត្រូវបានជ្រើសរើសជាប្រធានសភាអឺរ៉ុប ហៅកាត់ (EP) ដែលជាស្ត្រីទី៣ដែលត្រូវបានជ្រើសរើសឱ្យកាន់មុខតំណែងមួយនេះ ។
សមាជិកាសភាដែលមានវ័យ៤៣ឆ្នាំដែលមានវិជ្ជាជីវៈបានឈ្នះនៅក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី ។ នាងបានទទួលសំឡេងភាគច្រើន៤៥៨នៅក្នុងចំណោម៦៩០នៅក្នុងការបោះឆ្នោតសម្ងាត់ពីចម្ងាយ ។
លោកស្រីបានយកឈ្នះបេក្ខភាពរបស់គាត់ប្រកាន់បៃតង គឺ Alice Bah Kuhnke ដែលទទួលបាន១០១សំឡេង និងបេក្ខជនរបស់គាត់ដែលប្រកាន់ឆ្វេងនិយម គឺ Sira Rego ដែលទទួលបាន៥៧សំឡេង ។
លោកស្រី Metsola ដែលសិក្សាច្បាប់អឺរ៉ុបបានចូលជាសមាជិកសភាអឺរ៉ុបតាំងពីឆ្នាំ២០១៣ ហើយបានក្លាយជាអនុប្រធានទី១ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២០ ។
លោកស្រីបានស្នងតំណែងពីលោក David Sassoli ដែលទទួលមរណភាពកាលពីសប្តាហ៍មុននៅអាយុ៦៥ឆ្នាំ ប៉ុន្តែអ្នកដែលបាននិយាយថា គាត់មិនចាប់អារម្មណ៍នឹងអាណត្តិមួយផ្សេងទៀតនោះទេ ។
នៅក្នុងសុន្ទរកថាដំបូងរបស់គាត់បន្ទាប់ពីការបោះឆ្នោត លោកស្រី Metsola បានប្តេជ្ញាថា នឹងក្រោកឈរឡើងសម្រាប់អឺរ៉ុប និងតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យ សេចក្តីថ្លៃថ្នូរ យុត្តិធម៌ សាមគ្គីភាព សមភាព នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា