ព័ត៌មានជាតិ

អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី ផ្ញើ សារ ចូលរួម​ រំលែកទុក្ខជាមួយ ក្រុមគ្រួសាររងគ្រោះ ក្នុងករណីបាក់រលំអគារ

ភ្នំពេញ៖ អ្នក តំណាង រាស្ត្រ ហ៊ុន ម៉ានី នៅរាត្រី ថ្ងៃ ទី ៣ ខែ មករានេះ បានផ្ញេីសារសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះ និងសូមអោយបេសកកម្ម សង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារនៅខេត្តកែប ទទួលបានជោគជ័យ និងទាន់ពេលវេលា។

លោក ហ៊ុន ម៉ានី បាន សរសេរ នៅ លើ បណ្ដាញសង្គមហ្វេសប៊ុក ថា “យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសាររងគ្រោះ និងសូមអោយបេសកកម្ម សង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំ អគារនៅខេត្តកែប ទទួលបានជោគជ័យ និងទាន់ពេលវេលា”។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានជួយ សង្គ្រោះកម្មករបានចំនួន២០នាក់ ហេីយក្នុងនោះមានស្លាប់៤នាក់។ សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ស្របពេលដែលកម្លាំងគណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្លាំងសង្គ្រោះ ៧១១ និងកម្លាំងសង្រ្គោះមកពីអង្គភាព នានាកំពុងដុតដៃ ដុតជើងបន្តសង្គ្រោះកម្មករ ចេញពីគំនរបាក់បែក៕

To Top