ព័ត៌មានជាតិ

លោក កឹម សុខា ចូលរួមរំលែកទុក្ខ ចំពោះជនរងគ្រោះ និងអ្នកបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុបាក់រអគារនៅខេត្តកែប (វីដេអូ)

រហូតដល់ពេលនេះ មានអ្នកស្លាប៧នាក់ និងរបួស២៥ ក្នុងឧបទ្ទវហេតុបាក់អគារ នៅខេត្តកែប

រហូតដល់ពេលនេះ មានអ្នកស្លាប៧នាក់ និងរបួស២៥ ក្នុងឧបទ្ទវហេតុបាក់អគារ នៅខេត្តកែបhttps://www.dap-news.com/national/2020/01/04/21708/

Posted by Dap_News_Website on Friday, January 3, 2020

ភ្នំពេញ៖ លោក កឹម សុខា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែប កាលសៀលថ្ងៃទី៣ មករា។

រហូតដល់ពេលនេះ ក្រុមជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារ ដែលមានកម្ពស់៦ជាន់ នៅខេត្តកែប ចំនួន២៥នាក់ ក្នុងនោះ មានអ្នកស្លាប់៧នាក់។

លោក កឹម សុខា បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹក ថ្ងៃ ទី ៤ ខែមករា ឆ្នាំ ២០១៩ ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារដែលបាន បាត់បង់ជីវិតនិងរងរបួស យ៉ាងអណោចអធម ក្នុងហេតុការណ៍បាក់ រលំអគារនៅខេត្តកែប នារសៀលថ្ងៃទី៣ ខែមករាឆ្នាំ២០២០នេះ”៕

To Top