ព័ត៌មានជាតិ

ករណីបាក់រលំអគារ នៅកែប៖ អ្នកស្លាប់កេីនដល់ ៧​នាក់​ និងរបួស ១៨នាក់​ (វីដេអូ)

សម្លេងស្រែកហៅ ឲ្យជួយនៅតែមានរហូត មកទល់ម៉ោង8:30នាទីព្រឹក ថ្ងៃទី៤ខែមករានេះ

សម្លេងស្រែកហៅ ឲ្យជួយនៅតែមានរហូត មកទល់ម៉ោង8:30នាទីព្រឹក ថ្ងៃទី៤ខែមករានេះ ខណ:ក្រុមសង្គ្រោះ កំពុងបន្តរុករកអ្នកដែលបាត់ខ្លួន ដោយសារការបាក់រលំអគារ ៦ជាន់នៅខេត្តកែប

Posted by Dap_News_Website on Friday, January 3, 2020

ភ្នំពេញ​៖​ គិតត្រឹមព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០​នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ​ ក្នុងគំនរអគារកម្ពស់៦ជាន់ បាក់រលំនៅខេត្តកែបចំនួន ២៥នាក់​ ក្នុងនោះស្លាប់ ៧​នាក់ ។ 

មកទល់ពេលនេះ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការដ្ឋាននេះ។

សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ៕

To Top