ព័ត៌មានអន្តរជាតិ

វេទិកានវានុវត្តន៍ នៃប្រព័ន្ធសារព័ត៌មាន ជាសកល លើកទីមួយ ក្រោមប្រធានបទ “ចែករំលែកកីឡា អូឡាំពិករដូវរងា បែបបច្ចេកវិទ្យា” បើកធ្វើនៅទីក្រុងប៉េកាំង

កាលពីថ្ងៃទី ២៦ ខែមករា វេទិកានវានុវត្តន៍ នៃប្រព័ន្ធសារព័ត៌មានជាសកល លើកទីមួយ បានបើកធ្វើនៅទីក្រុងប៉េកាំង ដែលផ្តួចផ្តើមដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរួមសហការរៀបចំដោយ គណៈកម្មាធិការ អូឡាំពិកប្រទេសចិន និងគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង ក្រោមប្រធានបទ “ចែករំលែកកីឡាអូឡាំពិករដូវរងា បែបបច្ចេកវិទ្យា” អ្នកទទួលខុសត្រូវ នៃស្ថាប័នប្រព័ន្ធសារព័ត៌មាន និងអង្គការអន្តរជាតិចំនួន ១៤៥ មកពី ៧៨ ប្រទេសនិងតំបន់នៅលើពិភពលោក បានអញ្ជើញចូលរួមវេទិកា និងសកម្មភាពពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ។

លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្តែងការអបអរសាទរ តាមរយៈប្រព័ន្ធវីដេអូ ជូនចំពោះការបើកធ្វើដោយជោគជ័យ នៃវេទិកានេះ ព្រមនិងជូនពរឱ្យវេទិកានេះ ទទួលបានសមិទ្ធផលច្រើន។

លោកShen Haixiong អគ្គនាយកនិងជានិពន្ធនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសង្កត់ធ្ងន់ក្នុងវេទិកាថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានផ្តោតសំខាន់លើការផ្សព្វផ្សាយ អំពីកីឡាអូឡាំពិក និងបង្ហាញពីភាពទាក់ទាញ នៃកីឡាអូឡាំពិកតាមរបៀបច្នៃប្រឌិតថ្មី។ CMGមានឆន្ទៈខិតខំប្រឹងប្រែង ជាមួយដៃគូប្រព័ន្ធសារព័ត៌មាន នៅលើពិភពលោក និងរួមសហការយ៉ាងពេញទំហឹង ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សំដៅបង្ហាញពីភាពអស្ចារ្យ និងវិសាមញ្ញ នៃកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

លោក Gou Zhongwen ប្រធានគណៈកម្មាធិការអូឡាំពិកចិន និងជាប្រធានរដ្ឋបាលជាតិកីឡាចិន បានបង្ហាញពីការជឿជាក់ថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងអាចបង្ហាញពីទិដ្ឋភាព នៃការតស៊ូយ៉ាងស្វិតស្វាញ របស់អត្តពលិកកីឡាព្រិលទឹកកករបស់ប្រទេសចិន និងបរទេសក្នុងអំឡុងពេលបើកធ្វើព្រឹតិ្តការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ដូចជាទស្សនៈរៀបចំ ការប្រកួតកីឡាអូឡាំពិកបែបបៃតង ចែករំលែក បើកចំហ និងស្អាតស្អំ។

ក្នុងនាមជាសមិទ្ធផលដ៏សំខាន់មួយ នៃវេទិកានេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថាប័នប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាសមាគមផ្សព្វផ្សាយអាស៊ី និងសមាគមផ្សព្វផ្សាយអារ៉ាប់រួមជាដើម រួមគ្នាចេញផ្សាយ«គំនិតផ្តួចផ្តើមរួម នៃវេទិកានវានុវត្តន៍នៃ ប្រព័ន្ធសារព័ត៌មាន ជាសកលលើកទីមួយ» ដែលផ្តួចផ្តើមឱ្យស្ថាប័នប្រព័ន្ធសារព័ត៌មាន នៃបណ្តាប្រទេសចាត់ទុកព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជាឱកាសមួយដើម្បីបន្តវេន និងផ្សព្វផ្សាយស្មារតីច្នៃប្រឌិតថ្មី អនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រមូលផ្តុំនូវគំនិតឯកភាពរួមយ៉ាងទូលំទូលាយ និងជំរុញសង្គមមនុស្សជាតិ ឱ្យពួតដៃគ្នាឆ្ពោះទៅមុខ៕

To Top