បរទេស៖ ប្រទេសអ៊ីស្រាអ៊ែល និងប្រទេសតួកគី មកដល់ពេលនេះកំពុងបន្តធ្វើការ ពិភាក្សានៅឡើយអំពី លក្ខខណ្ឌទាំងឡាយ មុនទស្សនកិច្ចរបស់ លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog ទៅកាន់រដ្ឋធានីក្រុងអង់ការ៉ា ដែលអាចធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះ។
គួរឲ្យដឹងដែរថាជំនួបគ្នា ព្រមទាំងដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយទៅជាការបំបែកភាព ទាល់ច្រកនៃបញ្ហាដ៏រកាំរកូស នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរផង និងរំពឹងកិច្ចសហប្រតិបត្តិការ ល្អប្រសើរឡើងវិញផង។
អស់រយៈពេលជាយូរមកហើយ ទំនាក់ទំនងរវាងអ៊ីស្រាអ៊ែល និងតួកគីបានជួបបញ្ហាជាច្រើនមកហើយ អស់រយៈពេលជាងមួយទសវត្ស ចុងក្រោយហើយជាពិសេស កាលពីឆ្នាំ២០១៨ ពេលដែលសហរដ្ឋអាមេរិក បានសម្រេចចិត្តក្នុងការផ្លាស់ យកស្ថានទូតរបស់ខ្លួនទៅកាន់ ទីក្រុងយេរូសាឡឺម និងតួកគី បានដកស្ថានទូតអ៊ីស្រាអ៊ែល ចេញពីទីក្រុងអង់ការ៉ា ៕
ប្រែសម្រួល៖ ស៊ុន លី