ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចុះទៅដល់ទីតាំងផ្ទាល់ កន្លែងបាក់រលំអាគារ នៅខេត្តកែប កាលពីរសៀលថ្ងៃទី៣ មករា។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។ហើយក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងគំនរអគារកម្ពស់៦ជាន់ បាក់រលំនៅខេត្តកែប ចំនួន២៥នាក់ និងអ្នកស្លាប់៧ នាក់៕