ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ ទួរគីនិយាយថា បុគ្គលិកធ្វើការក្លែងបន្លំឯកសារ និងឈ្មោះលោក Ghosn

ANKARA៖ ក្រុមហ៊ុនអាកាសចរណ៍ទួរគីមួយនិយាយថា យន្ដហោះរបស់ខ្លួនត្រូវបានប្រើប្រាស់ ដោយខុសច្បាប់ក្នុង ការរត់គេចខ្លួនរបស់អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ពីប្រទេសជប៉ុន ខណៈក្រុមហ៊ុន MNG Jet នៅទីក្រុងអ៊ីស្តង់ប៊ុលបាននិយាយថា និយោជិកក្លែងបន្លំ ឯកសារហើយឈ្មោះរបស់ Ghosn មិនបានបង្ហាញនៅលើឯកសារ ពាក់ព័ន្ធនឹងជើងហោះហើរនោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កាលពីដើមសប្តាហ៍នេះលោក Ghosn បានទទួលការបង់ប្រាក់ធានានៅប្រទេសជប៉ុន ហើយបានភៀសខ្លួន ទៅកាន់ប្រទេសលីបង់ជាការប្រឈមមុខ នឹងការចោទប្រកាន់ ពីបទប្រព្រឹត្តិបទល្មើសហិរញ្ញវត្ថុនៅក្នុងការរត់គេច យ៉ាងខ្លាំងដែលបានធ្វើឲ្យអាជ្ញាធរអាម៉ាស់មុខយ៉ាងខ្លាំង នូវសកម្មភាពរបស់លោក។

របៀបលោកអាចភៀសខ្លួន ចេញពីប្រទេសជប៉ុន បានដោយជៀសវាងការឃ្លាំមើលដ៏តឹងរឹង ដែលលោកស្ថិតនៅក្រោមការដោះលែងឲ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានាចំនួន ១,៥ ពាន់លានយ៉េន (១៤ លានដុល្លារ) នៅតែជាអាថ៌កំបាំង ទោះបីអាជ្ញាធរលីបង់បាននិយាយថា លោកបានចូលប្រទេស ដោយស្របច្បាប់លើលិខិតឆ្លងដែនបារាំងក៏ដោយ។

ការរត់គេចខ្លួនដែល មិនគួរឲ្យជឿរបស់ Ghosn បានលាតសន្ធឹងលើទ្វីបចំនួន៣ និងមានយន្តហោះឯកជន លិខិតឆ្លងដែនច្រើន និងការចាប់អារម្មណ៍ពីអន្តរជាតិ។ ប្រទេសទួរគីបានឃុំខ្លួនមនុស្ស ៧ នាក់កាលពីថ្ងៃព្រហស្បតិ៍ជាផ្នែកមួយនៃ ការស៊ើបអង្កេតអំពីរបៀបលោកបានឆ្លងកាត់ប្រទេស ហើយពួកគេត្រូវបានបង្ហាញខ្លួន នៅក្នុងតុលាការកាលពីថ្ងៃសុក្រ។

ទីភ្នាក់ងារសារព័ត៌មាន DHA ឯកជនបានរាយការណ៍ថា អ្នកដែលត្រូវបានឃាត់ខ្លួនគឺអ្នកបើកយន្តហោះ ៤នាក់ក្រុមហ៊ុនដឹកទំនិញ និងបុគ្គលិកអាកាសយានដ្ឋាន ២ នាក់។ ក្រុមហ៊ុន MNG Jet បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ នៅក្នុងប្រទេសទួរគីទាក់ទងនឹងការប្រើប្រាស់ខុសច្បាប់ នៃសេវាកម្មធម្មនុញ្ញរបស់ខ្លួន៕

ដោយ៖ លី ភីលីព

To Top