បរទេស៖ អង្គការណាតូបានក្លាយជាអង្គការគ្មានគោលបំណងអ្វីឡើយ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ប៉ុន្តែសហរដ្ឋអាមេរិកបានសម្រេចចិត្តបន្តបង្កើតសម្ព័ន្ធភាព ហើយប្រែក្លាយវាទៅជាកម្លាំងដែលប្រតិបត្តិរបៀបវារៈយោធារបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមអ្នកសម្របសម្រួលនៃសម្ព័ន្ធប្រឆាំងសង្គ្រាមជាតិ (UNAC) លោក Joe Lombardo បានប្រាប់ Sputnik ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងណាតូនៅម្ខាង និងរុស្ស៊ីនៅម្ខាងទៀត ត្រូវបានកំណត់លក្ខណៈដោយភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញផែនការរបស់សម្ព័ន្ធមិត្តក្នុងការពង្រីកបន្ថែមទៀតទៅភាគខាងកើត រួមទាំងនៅអ៊ុយក្រែនផងដែរ។ រុស្ស៊ីបាននិយាយថា ទង្វើបែបនេះរបស់ណាតូ គឺបានតំណាងឱ្យការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ហើយនឹងមិនអនុញ្ញាតឡើយ ប៉ុន្តែរុស្ស៊ីបានសង្កត់ធ្ងន់ថា ខ្លួនមិនមានគម្រោងវាយប្រហារប្រទេសណាមួយឡើយ។
លោក Lombardo បាននិយាយថា “វាជារឿងល្អដែលរដ្ឋសមាជិកណាតូមួយចំនួន ប្រឆាំងទៅនឹងចលនាបះបោរលើផ្នែកនៃសហរដ្ឋអាមេរិកនៅអ៊ុយក្រែន” ។ លោកថា “ណាតូគ្មានគោលបំណងអ្វីទេ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ប៉ុន្តែសហរដ្ឋអាមេរិកបានបន្តបង្កើតអង្គការនេះឡើងជាមួយប្រទេសនានាជុំវិញពិភពលោក ហើយវាបានក្លាយទៅជាកម្លាំងសាមញ្ញដើម្បីអនុវត្តរបៀបវារៈយោធារបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក ដូចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អ្នកសម្របសម្រួលនៃសម្ព័ន្ធប្រឆាំងសង្គ្រាមជាតិ (UNAC) លោក Joe Lombardo បានបន្ថែមថា ខ្ញុំមិនគិតថា ប្រជាជនអឺរ៉ុបចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ ហើយវាដាក់សម្ពាធលើរដ្ឋាភិបាលរបស់ពួកគេ»។ លោកជឿថា វាជារឿងសំខាន់ដែលរុស្ស៊ីមិនថយក្រោយពីជំហររបស់ខ្លួនទៅលើអ៊ុយក្រែន ដែលមិនឱ្យប្រទេសនេះក្លាយជាផ្នែកនៃសម្ព័ន្ធមិត្ត និងសម្រាប់ណាតូ ហើយកងទ័ពអាមេរិក ដើម្បីដកខ្លួនចេញពីអតីតរដ្ឋសូវៀត និងអតីតបណ្តាប្រទេសនៃកិច្ចព្រមព្រៀង Warsaw ដូចដែលបានព្រមព្រៀងគ្នានៅក្នុង ឆ្នាំ 1990 ៕ប្រែសម្រួលៈ ណៃ តុលា